(Update) ផ្លូវជាតិលេខ៤ អាចធ្វើចរាចរបានឡើងវិញដូចធម្មតាហើយ

0
1692

(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បានបើកឲ្យធ្វើចរាចរលើផ្លូវជាតិលេខ៤ដូចធម្មតាវិញហើយនៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ បន្ទាប់ពីផ្អាកការធ្វើការចរាចររយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារបញ្ហាទឹកជំនន់ហូរកាត់ផ្លូវ។

យោងតាម អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនថា «សូមជូនដំណឹងដល់បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ថ្ងៃនេះ (21-7-18) ក្នុងនាមអាជ្ញាធរខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ សូមជូនដំណឹងដល់បងប្អូនសាធារណជនមេត្តាជ្រាបថា ពេលនេះផ្លូវជាតិលេខ៤ អាចធ្វើដំណើរបានឡើងវិញហើយ។ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញបងប្អូន ធ្វើដំណើរប្រកបដោយសុវត្ថិភាព។ សូមអរគុណ!»

Facebook Comments
Loading...