ជើងខ្លាំងកម្ពុជា រឿង សោភ័ណ្ឌ អាចផ្ដួល Thut Tidath មុនទឹកទី៥បានឬទេ ?

0
1588

ភ្នំពេញ: អ្នកប្រដាល់ជើងខ្លាំងកម្ពុជារឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ
ធុត ទីដាត(Thut Tidat)លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី២១កក្កដា ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

សោភ័ណ្ឌដែលទើបតែត្រឡប់មកពីប្រកួតនៅប្រទេសបារាំងនោះគេបានប្រកួត២-៣លើកហើយដោយសុទ្ធតែបានទទួលជ័យជំនះ ។ចំពោះអ្នកប្រដាល់ថៃ ធុត ទីដាត វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬ ខ្សោយនោះឡើយ ចំពោះសោភ័ណ្ឌនៅស្រុកខ្មែរគេសោយរាជក្នុងប្រភេទទម្ងន់៦៧គីឡូក្រានេះហើយ ។

សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន១៦០ដងឈ្នះ១៤០ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ ដង ។ចំពោះធុត ទីដាត វិញគេមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៥ដង និងចាញ់១០ដង ។រឿង សោភ័ណ្ឌ និង ធុត ទីដាតនរណាមានសមត្ថភាពដណ្ដើមជ័យជំនះ ?

អ្នកប្រដាល់ហ៊ឹម សារ៉ាន់សមាគមប្រដាល់ក្រសួងការពារជាតិដែលកំពុងតែធ្លាក់ចុះខ្លាំងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ឈ្មោះសូ លីម៉ាន់(So Leiman)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

សារ៉ាន់ពេលនេះគេកំពុងតែធ្លាក់ចុះខ្លាំងណាស់គតែងតែជួបបរាជ័យស្ទើរគ្រប់ការប្រកួត ។ គេគ្មានទាំង
កម្លាំង គ្មានទាំងបច្ចេកទេសគេមានតែទឹកចិត្តប្រកួតតែប៉ុណ្ណោះ ។ការប្រកួតនេះគឺជាការផ្ដល់ឱកាសឲ្យសារ៉ាន់បានទទួលកម្រៃខ្លះដើម្បីចិញ្ចឹមជីវិត ។

ចំពោះអ្នកប្រដាល់អ៊ីរ៉ង់រូបនេះគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងទេ ។គេហ្វឹកហាត់នៅស្រុកថៃ
គេទំនងមិនមែនជាអ្នកប្រដាល់ដែលអស្ចារ្យនោះទេមើលទៅ ។

សារ៉ាន់មានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៧ដង ចាញ់១៦ដង និងស្មើពិន្ទុ ៥ ដង ។ចំពោះអ្នកប្រដាល់អ៊ីរ៉ង់ សូ លីម៉ាន់ វិញគេមានប្រវត្តិប្រកួតត្រឹមតែ១៨ដង ឈ្នះ១៥ដង និងចាញ់៣ដង ។ជំនួបមួយនេះមិនដឹងថាសារ៉ាន់អាចដណ្ដើមបានជ័យជំនះឬទេ ?

Facebook Comments
Loading...