លោកអ៊ូចសាវឿនអភិបាលរង ស្រុកកណ្ដាលស្ទឹងបានចុះពិនិត្យ សណ្ឋានភាពទឹកនៅឃុំដើមឫស !

0
1835

កណ្ដាល៖ នៅថ្ងៃទី១៩ខែកក្ដដាឆ្នាំ២០១៨លោកអ៊ូចសាវឿនអភិបាលរងស្រុកកណ្ដាលស្ទឹង នឹងរួមដំណើរចូលរួមមានមន្រ្តីជំនាញធន់ធានទឹកនឹងលោកក្រុមប្រឹក្សាឃុំបានចុះពិនិត្យសណ្ឋានភាពជាក់ស្ដែងនៃការរងគ្រោះនៃទឹកជំនន់ដែលជន់លិចនៅក្នុងឃុំដើមឫសនៃស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

លោកអ៊ូចសាវឿនបានប្រាប់ភ្នាក់ងារអោយដឹងដែរថា៖ សណ្ឋានភាពជាក់ស្ដែងឃុំដើមឫសត្រូវទឹកជន់លិចកាត់ផ្ដាច់ផ្លូវចរាចរណ៏ទាំងស្រុងដែលមិនអាចអោយប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តឫម៉ូតូបានទេបើគាត់ចង់ធ្វើដំណើរត្រូវតែលុយទឹក។

លោកបានបន្តទៀតថា៖នៅឃុំដើមឫសមានចំនួន៤ភូមិហើយភូមិដែលបានទទួលរងគ្រោះដោយសារទឹកជំនន់មានចំនួន៣ភូមិទី1ភូមិសាម៉ផលប៉េះពាល់ស្រូវលើផ្ទៃដីចំនួន២០ហិកតាទី2ភូមិអន្លង់ព្រីងផលប៉េះពាល់ស្រូវលើផ្ទៃដីចំនួន២៥ហិកតានិងទី3ភូមិទែនផលប៉េះពាល់ស្រូវលើផ្ទៃដីចំនួន២០ហីកតាក្នុងនោះមានស្រូវកំពង់ចេញផ្លែ២៥ហិកតាស្រូវជិតទុំ១៥ហិកតាក្រៅពីរនោះស្រូវទើបតែនឹងព្រួសបានរយះពេលពីរ១០ថ្ងៃទៅ១៥ថ្ងៃសរុបលើផ្ទែដីចំនួន៦៥ហិកតា។

ហើយខ្ញុំអំពាវនាវបងប្អូនប្រជាពលរដ្ឋ នៅតំបន់ទឹកលិច សូមប្រុងប្រយ័ត្នខ្ពស់ និងរកទីទួលសុវត្ថិភាព ពេលស្នាក់សម្រាកក្នុងផ្ទះ ឬធ្វើដំណើរ ប្រយត្ន័សត្វសិរពិស គ្រោះថ្នាក់ដោយយថាហេតុអ្វីមួយ ដូចជាផ្ទះបាក់ស្រុត តាមដងផ្លូវដែលមានទឹកហូរកាត់ខ្លាំង សុំកុំដើរឆ្លងកាត់ ព្រោះគ្រោះថ្នាក់មើលមិនឃើញនោះទេ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...