ខេត្តកោះកុង ៖ មកដល់ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងខេត្តកោះកុង បានវិលមកភាពប្រក្រតីស្ទើរទាំងអស់ហើយ លើកលែងតែព្រែកស្រែអំបិល ដែលទឹកបានកើនឡើងវិញបន្តិច ។ គិតត្រឹមម៉ោង ៧ ព្រឹកនេះ ទឹកព្រែកមានការកើនឡើង ០,០៤ ម បើធៀបនឹងកម្ពស់ទឹកម្សិលមិញ ។ ដោយឡែកផ្ទៃមេឃនៅតែបន្តអួអាប់ទូទាំងខេត្ត និងមានភ្លៀងធ្លាក់ខ្សោយនៅតំបន់មួយចំនួន ។
Facebook Comments
Loading...