រថយន្តធុនធំបើកបរធ្វេសប្រហែលល្បឿនលឿន បុកម៉ូតូពីក្រោយកិនស្លាប់យ៉ាងអាណោចអាធ័ម

0
1248

ត្បូងឃ្មុំ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈពេលអ្នកបើកបររថយន្ត ក្នុងល្បឿនលឿន សង្ស័យងោកមួយភាំង ទៅបុកពីក្រោយអ្នកជិះម៉ូតូបណ្តាលឲ្យកិនស្លាប់លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៤៥-១៤៦ ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបររថយន្ត ឈ្មោះ ម៉ម ចែម ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិឈើទាល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ព៌ណក្រហម ចំណុះ៥តោន ស្លាកលេខព្រះសីហនុ3A-2727 ។

ចំណែកជនរងគ្រោះ (សព) ឈ្មោះ ឃុន ដារ័ត្ន ភេទ ប្រុស អាយុ ២៣ឆ្នាំ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបណ្តាលអោយស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។ បើកម៉ូតូម៉ាកស៊ុយសាគីស្មាស់ ព៌ណខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1C.3417 ។

សមត្ថកិច្ចបន្តថា ៖ រថយន្តបើកបរពីត្បូងឃ្មុំទៅក្រែក (លិច-កើត) ម៉ូតូបើកបរពីត្បូងឃ្មុំទៅក្រែក (លិច-កើត) បានបុកនិងកិនជនរងគ្រោះកំពុងជិះម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់មួយរំពេច ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងតាមជំនាញបច្ចេកទេស ។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំងពីរជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

Facebook Comments
Loading...