សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លូនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន ១៩កញ្ចប់. !

0
1331

(កណ្ដាល): បើទោះបីបណ្ដាញព័ត៍មានខិតខំផ្សព្វផ្សាយ និងមានការអប់រំពីសំណាក់សមត្តកិច្ចយ៉ាងណាក៍ដោយក៍លំហូរនៃសារធាតុញៀន នៅតែមានប្រជាប្រិយ៍ភាព ចូលលុកលុយក្នុងប្រទេសកម្ពុជា បានយ៉ាងទាន់សម័យ។

ជាក់ស្ដែងកាលពី ថ្ងៃ ពុធ ០៦កើត ខទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង០០នាទី នៅចំណុច ភូមិ ចុងកោះ ឃុំ កោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល មានជនសង្ស័យចំនួន១នាក់ ត្រូវបានប៉លិសស្រុកស្អាងធ្វើការឃាត់ខ្លួនរួម និងថ្នាំញៀន ១៩កញ្ចប់ ដោយបុរសវ័យក្មេងរូបនោះមានឈ្មោះ លី តូម៉ា ហៅ តូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិ ចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរ:សេនីយ៍ឯក សេង សុជាតិ បានឲ្យដឹងយ៉ាងដូច្នេះថា: នៅថ្ងៃទីខែ ឆ្នាំ វេលាម៉ោងប កើតហេតុខាងលើ ក្រោយពីទទួលបានព័ត៍មានមនុស្សល្អបានរាយការណ៍ថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។
ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានចុះទៅដល់ចំណុចកើតហេតុ ហើយធ្វើការត្រួតពិនិត្យឆែកឆេលើខ្លួន ជនសង្ស័យ ឈ្មោះ លី តូម៉ា បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១៩កញ្ចប់តូច រួចឃាត់ខ្លួន រួមនឹងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ ។

លោកវរៈសេនីយ៍សេង សុជាតិ បានបន្តថានៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះ លី តូម៉ា ហៅតូ បានសារភាពថា កាលពីយប់មិញ (១៧.០៧.២០១៨) ខ្លួនបានទៅទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ២៤កញ្ចប់តូច តម្លៃ ៣០០,០០០៛ (បីសែនរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុច វាលខ្សាច់ សង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកលក់ក្នុង០១កញ្ចប់តូច បានតម្លៃ ៣ម៉ឺនរៀល ទៅ ៤ម៉ឺនរៀល លក់អស់ចំនួន ០១កញ្ចប់តូច និងប្រើប្រាស់(ជក់)ខ្លួនឯង អស់ចំនួន០៤កញ្ចប់តូច
ហើយបច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធីច្បាប់ ដើម្បីធ្វើការបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមផ្លូវច្បាប់៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...