គណបក្សថ្មី «គណបក្សបំណងពលរដ្ឋ» បង្កើតដោយអតីតអនុប្រធានបក្ស LDP

0
1843

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា «គណបក្សបំណងពលរដ្ឋ» ដែលគណបក្សថ្មីនេះ បង្កើតឡើងដោយលោក អ៊ិត សារម្យ ជាអតីតអនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៦ខែកក្កដា ក្រសួងបានអនុញ្ញាតឲ្យបង្កើតគណបក្សបំណងពលរដ្ឋ (គ.ប.ព) ដែលមានទីស្នាក់ការកណ្តាល នៅផ្ទះលេខ២៤ ផ្លូវលេខ២០បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ។

សេចក្តីប្រកាសរបស់គណបក្សបំណងពលរដ្ឋ បានឲ្យដឹងថា គ.ប.ព ត្រូវបង្កើតឡើងដោយកំណត់យកគោលដៅ «មាតុភូមិមួយដែលពលរដ្ឋជាម្ចាស់រស់ក្នុងភាពថ្លៃថ្នូរ» ដើម្បីបណ្តុះភាតរភាព សុចរិតភាព ផ្សះផ្សាជាតិ សាមគ្គីជាតិ សម្រេចបំណងរួមរបស់ពលរដ្ឋ ស្របតាមមាគ៌ាប្រជាធិបតេយ្យ និងស្គាល់តម្លៃនៃភាពជាម្ចាស់ប្រទេសស្របតាមបាវចនារបស់គណបក្ស «ដោយយើង របស់យើង ដើម្បីជាតិយើង»។

Facebook Comments
Loading...