(កណ្តាល): បន្ទាប់ពីដឹងថាលោក ប៉ោ សេង នៅតែពង្រាយ កូនចៅអោយដើរយកលុយពីបងប្អូនអាជីវករដែលលក់ប្រលិត ត្រកួន តាមកញ្ច្រែង,ល្អី ផ្គើនទៅនិងសារាចរណ៍របស់សម្តេចតេជោ រហូតដល់ក្រុមការងារគណ:ពង្រឹងឃុំត្រើយស្លាបានកោះហៅថៅកែភាសុីផ្សារក្នុងស្រុកស្អាងដែលបានសិទ្ធវិនិយោគរហូតទៅដល់៣៧ឆ្នាំ មកធ្វើការសាកសួរនិងតម្រូវអោយលោក ប៉ោ សេង បញ្ឈប់សកម្មភាពយកលុយពីបងប្អូនអាជីវករតូចតាចលក់តាមកញ្ច្រែង,ល្អី ចាប់ពីថ្ងៃចន្ទ័ ទី១៧ ខែកក្តដា ឆ្នាំ២០១៨ នេះតទៅ។
លោក ប៉ោ ប៉េង មេឃុំត្រើយស្លា បានអោយដឹងថាក្រុមការងារ គណ:ពង្រឹងឃុំត្រើយស្លាបានហៅលោកប៉ោ សេង ថៅកែភាសុីផ្សារក្នុងស្រុកស្អាងមកពិភាក្សាគ្នាតែរូបលោកមិនបានចូលរួមទេ លោកគ្រាន់តែដឹងតាមក្រុមការងារថាចាប់ពីថ្ងៃចន្ទ័ ទី១៧ ខែកក្តដា ឆ្នាំ២០១៨ នេះតទៅខាងភាគីលោកប៉ោ សេង ព្រមបញ្ឈប់យកភាសុីពីបងប្អូនអាជីវករដែលលក់តាមកញ្ច្រែង,ល្អី ទៀតហើយ។
ការដែលលោកប៉ោ សេង ផ្គើនទៅនិងសារាចរណ៍របស់សម្តេចតេជោរហូតមកដល់ពេលនេះបាន គឺដោយសារតែអាជ្ញាធរក៏ដូចជាជំនាញពាក់ពន្ធ័ហាក់ដូចជាខ្លាចអំណាចថៅកែផ្សាររូបនោះព្រោះលោកប៉ោ សេង មានឋាន:ជាយោធាសក្តិ៤កន្លះផងនិងជាជំនួយការមន្ត្រីជាន់ខ្ពស់មានឋាន:ស្មើរដ្ឋលេខាធិការទៀតផង។
ប្រភពពីមន្ត្រីវិនិយោគក្រសួងសេដ្ឋកិច្ចហិរិញ្ញវត្ថុម្នាក់បានអោយដឹងក្នុងលក្ខ័ណ្ឌ តែសុំមិនបញ្ចេញឈ្មោះបានទំលាយថា ការដែលលោកប៉ោ សេង បានសិទ្ធវិនិយោគផ្សារក្នុងស្រុកស្អាងរហូតដល់ទៅ៣៧ឆ្នាំនេះបានក៍ដោយសារតែមានការឃុបឃិតគ្នានិងដោយមានការសម្របសម្រួលពីលោក ជា គឹមតុង អនុប្រធានទ្រព្យសម្បត្តិរដ្ឋដែលបានលួចបង្កប់ភាគហ៊ុនជាមួយលោក ប៉ោ សេង ប្រើអំណាចជាន់ឈ្លីដល់អ្នកក្រីក្រក្នុងស្រុកស្អាង ។
កន្លងមកប្រជាពលរដ្ឋ នៅក្នុងភូមិគោកអណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានផ្ទុះការតវ៉ា និងសំណូមពរឲ្យអាជ្ញាធរ ក៏ដូចជាគណៈពង្រឹងឃុំស្អាងភ្នំ ឲ្យមានវិធានការ ទប់ស្កាត់ចំពោះ ទីតាំង ចាក់សំរាមរបស់ លោកស័ក្តិ៤កន្លះ ប៉ោ សេង ដែល ជះក្លិនស្អេះ ស្អុយ ស្អាប ដោយភក់ជ្រាំ និងដង្កូវពាសវាលពាសកាល ប៉ះពាល់សុខភាព របស់ពួកគាត់យ៉ាងធ្ងន់ធ្ងរតែអាជ្ញាធរហាក់ពុំសូវហ៊ានបើកភ្នែកចាត់ការឡើយ។ហើយគេសង្កេតឃើញលោកប៉ោ សេង ពូកែអែបអបចៅហ្វាយស្រុកស្អាងយ៉ាងត្រជាក់ថ្លើម ល្ហឹមដោយសារលាភ។
ការវិនិយោគផ្សារក្នុងស្រុកស្អាងរហូតដល់៣៧ឆ្នាំនេះដែរខាងក្រុមអាជីវករលក់ដូរនៅផ្សារស្អាងខាងត្បូងក្តៅក្រហាយទៅនិងថៅកែផ្សារគិតតែយកភាសុីនិងអនាម័យ ធ្វើតែស្តង់លក់ត្រី(យឿត្រី)នាំចូលពីយួនជាលក្ខណះឯកជនរបស់ខ្លូនតែមិនគិតសាងសង់ប្រកដំបូល ផ្សារទុកអោយពួកគាត់លក់ហាលខ្យល់ហាលភ្លៀងទង្វើរបែបនេះគួណាស់តែខាងមន្ទីរជំនាញមានវិធានការបើកភ្នែកខ្លះផងទាន..!។
ក្រុមអាជីវករលក់ដូរក្នុងស្រុកស្អាងទាំងអស់ ពិសេសអ្នកលក់ប្រលិត ត្រកួន តូចតាច សំណូមពរដល់សម្ដេច តេជោ ហ៊ុនសែន សារជាថ្មីម្ដងទៀត មេត្តាជួយដោះស្រាយបញ្ហាខាងនេះផង លោក ប៉ោ សេង កំពុងក្ដោបអំណាចនៅស្រុកស្អាងខ្លាំណាស់ បើទោះបីប្រជាពលរដ្ឋអត់ដើម ខិតខំបេះប្រលិត ត្រកួនពីបឹងបួរ យកមកលក់ប្ដូរជាអង្ក ដើម្បីការរស់ក្នុងសារ បែរជា លក់បានឲ្យត្រឹមលោក ប៉ោ សេងប៉ុណ្ណុះ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើ លោក ប៉ោ សេង បានឆ្លើយប្រាប់តាមរយៈទូរស័ព្ទដល់ភ្នាក់ងារយើងយ៉ាងឈ្លើយដូចច្នេះថា: សូមលោកអ្នកព័ត៍មានទៅសួរថ្នាក់ដឹកនាំទៅSiX៕ ដោយ សនសុភ័ក្ដ