ខេត្តព្រះសីហនុ ៖ មកដល់រសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះវិញបន្តិចហើយ ខណៈការធ្លាក់ភ្លៀងក៏មានការថមថយផងដែរ ។ គិតត្រឹមម៉ោង ១ រសៀលនេះ ទឹកជំនន់នៅបន្តហូរកាត់ផ្លូវជាតិ និងស្ពានប្រវែងប្រមាណ ៥០០-៦០០ ម ក្នុងកម្ពស់ប្រមាណ ១ – ១,១០ ម ។ ការធ្វើចរាចរឆ្លងកាត់ នៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល ។ ប្រភព៖ ក្រសួងធនធានទឹក
Facebook Comments
Loading...