សមត្តកិច្ចស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនយុវជនម្នាក់ រួមនិងថ្នាំញៀន៦កញ្ចប់…!

0
1082

(កណ្ដាល): កាលពីថ្ងៃ អង្គារ៍ ០៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង៣០នាទី នៅចំណុច ភូមិត្រពាំងចក ឃុំ ថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល សមត្តកិច្ចប៉ូលិសបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀន។

លោក ម៉ែន ចាន់រិទ្ធអធិការនគបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា: ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនមាន
– ឈ្មោះ រឿន មករា ភេទប្រុស អាយុ
២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ (ជួញដូរគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅភូមិ ត្រពាំងចក ឃុំ ថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយមុខសញ្ញានេះមានដីការបង្គាប់អោយចាក់ខ្លួនចំនួន០៣ ដងរួចមកហើយរបស់សាលាដំបូងខេត្តកណ្ដាល តែទើបពេលនេះទើបឃាត់ខ្លួនបាន រួមនិងវត្ថុតាង។

លោកម៉ែន ចាន់រិទ្ធបានឲ្យដឹងទៀតថា: នៅក្នុងខ្លួនជនសង្ស័យ រឿន មករា សមត្តកិច្ចបានឆែកឆេរកឃើញ វត្ថុតាងហើយចាប់យករួមមាន៖
១ . ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ និងតូច ០៤កញ្ចប់ ២ . សម្ភារៈសំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនថែមទៀត ។

សមត្តកិច្ចបានបន្ថែមទៀតថា: នៅមុនពេលកើតហេតុនៅថ្ងៃទី ខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋថា:មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញអធិការដ្ឋានស្រុក បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យលើ ជនសង្ស័យ ឈ្មោះ រឿន មករា បានរក ឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៦កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ និងតូច ០៤កញ្ចប់ នៅនឹងខ្លួន រួចក៍ឃាត់ខ្លួន រួមនឹងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរតែម្ដងទៅ ។

លោក អធិការបានបញ្ជាក់ទៀតថា: នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ ឈ្មោះរឿន មករា បានសារភាពថា ខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់ធំ តម្លៃ ១០០$ (មួយរយដុល្លារ)ពីឈ្មោះម៉ាប់ នៅចំណុច វាលខ្សាច់ចក្រអង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង០១កញ្ចប់តូច តម្លៃ ៤ម៉ឺនរៀល ទៅ៦ម៉ឺនរៀល នៅតាមបន្ដារភូមិ ដើម្បីយកប្រាក់ចំណេញ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីបន្ដអនុវត្ដតាមនីតិវីធីផ្លូវច្បាប់ ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...