អាជ្ញាធររៀតណាមដកអាជ្ញាបណ្ណ័វេបសាយកាសែតដ៏ល្បីមួយផ្អាកលែងឲ្យផ្សាយមួយរយៈ

0
974

ទីក្រុងហាណូយ ៖ វេបសាយសារព័ត៌មានដ៏មានប្រជាប្រិយ៍បំផុតមួយនៅក្នុងប្រទេសវៀតណាមដែល មានឈ្មោះថាTuoi treត្រូវបានអាជ្ញាធរព្យួរការចេញផ្សាយនិងពិន័យជាប្រាក់ចំនួន១០ ០០០ដុល្លាអាមេរិកបន្ទាប់ពីរងការចោទប្រកាន់ថាបានផ្សាយព័ត៌មានមិនពិត។

រដ្ឋឯកបក្សរបស់វៀតណាមបានត្រួតត្រាទាំងស្រុងទៅលើប្រពន្ធ័សារព័ត៌មានហើយតែងតែចាប់់ខ្លួនឬ ក៏ប្លុកចោលតែម្តងប្រពន្ធ័ព័ត៌មានណាដែលវាយប្រហារឬរិះគន់ទៅលើរដ្ឋាភិបាល។ ប៉ុន្តែការដកហូតអាជ្ញាបណ្ណ័គឺជារៀងកម្រណាស់។ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម បាននិយាយថាកាសែតTuoi treដែលជាកាសែតរបស់រដ្ឋបានដកស្រង់សំដីរបស់ប្រធានាធិបតីទៅផ្សាយខុសពីខ្លឹមសារពិត។ កាសែតនេះបានសរសេរថា លោកប្រធានាធិបតីTran Dai Quangបានយល់ព្រម ចំពោះច្បាប់មួយដែលក្រោយមកបានបង្កើតឲ្យមានបាតុកម្មដ៏ហឹង្សានៅតាមតំបន់ខ្លះព្រោះប្រជាជន បានប្រឆាំងច្បាប់យ៉ាងដាច់អហំកា។

កាលពីឆ្នាំទៅវេបសាយកាសែតនេះក៏បានផ្សាយដំណឹងមួយទាក់ទឹនទៅនឹងការអភិវឌ្ឍផ្លូវហាយវេយ៍ មួយកន្លែងក៏បង្កឲ្យមានភាពអន្តរាយដល់ការឯកភាពជាតិរបស់ៀតណាមផងដែរ។

នាយកវេបសាយ Tuoi tre បានប្រកាសថា ៖ វេបសាយTuoi treសូមលាអ្នកទាំងអស់គ្នារយៈពេល៣ ខែសិនដោយចាប់ផ្តើមពីថ្ងៃទី១៦ខែកក្កដានេះតទៅ។នៅក្នុងរយៈពេលនេះTuoi treនឹងខឹតខំបន្តកែលម្អនូវរាល់ចំណុចខ្វះខាតទាំងឡាយ ហើយយើងនឹងវិលមកជួបជាមួយមិត្តអ្នកអានឡើងវិញ ជាមួយខ្លឹមសារដែលល្អនិងមានការទទួលខុសត្រូវជាងនេះ៕

Facebook Comments
Loading...