អាជ្ញាធរឥណ្ឌូណេស៊ីសម្រេចដុតសាកសពក្រពើជិត ៣០០ក្បាល ដែលមនុស្សសម្លាប់ចោល

0
1457

ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរនេះប្រទេសឥណ្ឌូណេស៊ីបានសម្រេចចិត្តដុតសាកសពក្រពើជិត៣០០ក្បាលនោះហើយដែលសត្វក្រពើទាំងនេះត្រូវបានហ្វូងមនុស្សដែលមានកំហឹងសម្លាប់ចោលជាការសងសឹកក្រោយពីវាបានខាំសម្លាប់មនុស្សម្នាក់រួចមក។

មន្ត្រីអភិរក្សសត្វលោកMannullangបាននិយាយថា សត្វក្រពើទាំងនេះត្រូវបានដុតចោលនៅក្បែរកសិដ្ឋានចិញ្ចឹមក្រពើនោះតែម្តង។ គួរបញ្ជាក់តំបន់មួយចំនួននៅក្នុងទីក្រុង Papua ត្រូវបានអនុញ្ញាតឲ្យចិញ្ចឹមក្រពើដើម្បីធ្វើអាជីវកម្មយកស្បែកទៅធ្វើជាកាបូប ឬខ្សែក្រវាត់ជាដើម។

ពេលនេះអាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ីកំពុងតែចាត់វិធានការ ដើម្បីយកអ្នកដៃដល់ដែលសម្លាប់សត្វក្រពើនេះឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ ចំណែកក្រុមអ្នកការពារសត្វក៏អំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយករណីនេះផងដែរ។

គួរបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានសោកនាដកម្មលើសត្វក្រពើជិត៣០០ក្បាលនេះ គឺបណ្តាលមកពីមានបុរសសម្នាក់អាយុ៤៨ឆ្នាំ បានដើរទៅធ្លាក់ក្នុងអាងចិញ្ចឹមក្រពើ ហើយក្រពើមួយក្បាលក៏បានហែកខាំស៊ីគាត់ទាំងរស់ បណ្តាលឲ្យអ្នកភូមិខឹងយ៉ាងខ្លាំង ហើយក៏លើកគ្នាមកសម្លាប់ក្រពើរាប់រយក្បាលនោះចោលតែម្តងទៅ៕

Facebook Comments
Loading...