(កណ្ដាល): ប្ដី ប្រពន្ធមួយគូរបានចាប់ដៃគ្នាជា
យូឆ្នាំមកហើយរហូតដល់បានកូនពីរនាក់ក្នុងបន្ទុកហើយក៍កើតជាភ្លើងប្រច័ណ្ទរយ:ពេលបីឆ្នាំមកនេះ ស្រាប់តែឈ្លោះប្រកែចបន្តិចបន្ទួចពីល្ងាច រហូតដល់យប់ ប្ដីសម្រេចចិត្តយកពូថៅមកកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅក្នុងថ្លុកឈាម នៅលើផ្ទះ។
លោក មាន សំណាង អធិការនគបាលស្រុកអង្គស្នួលបានឲ្យដឹងថា: បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋដ៍ល្អថាមានឃាត្តកម្ម កំលាំងជំនាញស្រុកបានបើកការស្រាវជ្រាវ ពន្លាតដែនសមត្តកិច្ច វែកមុខរកឃាតករ ហើយបានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង២២ និង១០នាទី ថ្ងៃទី ១៧ខែកក្កដាឆ្នាំ២០១៨នេះ នៅភូមិ ត្រពាំក្រសាំង ឃំុក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័មានឈ្មោះ ណន ណាត ប្រុសអាយុ៣៣ឆ្នាំ(ប្ដីត្រូវឃាត់ខ្លួន) រស់នៅជាមួយជនរងគ្រោះជាប្រពន្ធឈ្មោះ ឈិន ម៉ាច អាយុ៣៦ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិអង្គពពាយ ឃំុក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល(ស្លាប់)។
លោក មាន សំណាង បានបន្តថា: នៅមុនពេលកើតហេតុថ្ងៃទី១៥ខែកក្កដា នេះ ជនសង្ស័យ និងប្រពន្ធរងគ្រោះបានឈ្លោះប្រកែចគ្នា ហើយក៍បាត់ទៅ រហូតដល់ថ្ងៃទី ១៦ប្អូនថ្លៃក៍ដើរទៅផ្ទះជនរងគ្រោះរួចស្រែកហៅដោយឃើញសភាពស្ងាត់ ប្អូនថ្លៃឈ្មោះ ឈិន តាក់ ក៍ឡើងទៅលើផ្ទះ ឃើញបងថ្លៃស្រីដេកដន្ដប់ភួយស្លាប់ក្នុងថ្លុកឈាម ស្រវ៉ាចុះមករាយការណ៍ប្រាប់ប្រធានភូមិ និងសមត្តកិច្ចប៉ុស្ដិ៍ ហើយដឹងដល់ប៉ូលិសស្រុក សហការណ៍ជាមួយកំលាំងជំនាញខេត្ត បានចុះមកធ្វើកោសល្យវិច្ច័យ ឃើញថាជនរងគ្រោះស្លប់និងវត្ថុរឹង ស្នាមមុខពូថៅ ចំនួន៥កន្លែងចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
លោកអធិការបានបញ្ជាក់ថែមទៀតថា: បន្ទាប់ពីបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួ ណន ណាត បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ លើជនរងគ្រោះជាប្រពន្ធ ចំនួន៥ពូថៅក៍ពិតមែនដោយមូលហេតុ ប្រច័ណ្ទប្រពន្ធ មានពាក់ព័ន្ធអ្នកផ្សេង៣ឆ្នាំកន្លងមកហើយ។
បច្ចុប្បន្ន សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ រីឯជនសង្ស័យ ណន ណាត ប៉ូលិសកំពុងកសាងសំណំុរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមនិតិវិធីច្បាប់៕ ដោយ សនសុភ័ក្ដ