ភ្នំពេញ: អ្នកប្រដាល់សរ រាជសីហ៍ក្លិបមោងឬស្សីមរតកគុនខ្មែរដែលមួយរយៈនេះការប្រកួតរបស់គេមិនសូវ
ជួបសំណាងល្អនោះបានលេចមុខជាថ្មីដើម្បីប្រកួតជាមួយអ្នកប្រដាល់គៀរជីស្ថានសេហ្គេយ៍(Sergei)លើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១៥កក្កដា ។
នេះជាលើកដំបូងហើយដែលអ្នកប្រដាល់គៀរជីស្ថានរូបនេះមកប្រកួតនៅស្រុកខ្មែរ ។បើតាមការផ្ដល់ដំណឹង
ពីលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះបានអះអាងថាអ្នកប្រដាល់រូបនេះគេចេញទៅប្រកួតនៅប្រទេសនានាច្រើនគ្រាន់បើ ។
លោកមិនហ៊ានអះអាងថាអ្នកប្រដាល់រូបនេះខ្លាំងឬខ្សោយនោះទេតែលោកធានាថាគេនឹងវ៉ៃបានល្អមើលព្រោះអ្នកប្រដាល់រូបនេះគឺជាប្រភេទមាន់ដែលគេចិញ្ចឹមសម្រាប់ឲ្យប្រកួត ។
សរ រាជសីហ៍មួយរយៈនេះការប្រកួតរបស់គេជួបបរាជ័យញឹកញាប់ណាស់ទោះបីការវ៉ៃចេញរបស់គេធ្ងន់ក៏ពិតមែនតែចិត្តរបស់គេមិនធំឡើយហើយភាពអំណត់របស់គេក៏មិនខ្លាំងដែរ ។
រាជសីហ៍មានប្រវត្តិប្រកួតចំនួន៦៥លើក ឈ្នះ៥៣លើក និង ចាញ់១២លើក ។ ចំពោះសេហ្គេយ៍វិញគេមានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៣៨ដង ចាញ់និង ចាញ់៧ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?