ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ របស់គណបក្សប្រជាជនកម្ពុជា

0
1145

ត្បូងឃ្មុំ៖ លោក សាយ សំអាល់ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុង ឃុំអំពិលតាពក ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ។ ដំណើរចុះជួបសមាជិកអ្នក គាំទ្រគណបក្សនេះ បានធ្វើឡើងនៅក្នុងរង្វង់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែលគណបក្សនយោបាយ ទាំង២០ បានធ្វើព្រមៗគ្នាទូទាំងប្រទេស។

ក្នុងឪកាសជួបសំណេះសំណាល លោកសាយ សំអាល់ បានជម្រាបជូនសមាជិកសមាជិកា អំពីគោលនយោ បាយ របស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាង និងការអភិវឌ្ឍប្រទេសជាតិ ប្រកប ដោយស្ថេរភាព សន្តិភាព សុខដុមរមនា ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ ។ លោកសាយសំអាល់ បានលើកឡើងពីឧបាយកលអាក្រក់របស់គណបក្សប្រឆាំង ដែលមានបំណងចង់ផ្តួល រំលំ រាជរដ្ឋាភិបាលស្របច្បាប់ គាំទ្រដោយប្រជាពលរដ្ឋ ប៉ុន្តែត្រូវបរាជ័យដោយអំពើល្ងង់ខ្លៅរបស់ខ្លួន ។

លោកសាយ សំអាល់ បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានរួមសុខទុក្ខជាមួយប្រជា ពលរដ្ឋ និង បានដឹកនាំប្រទេសអោយមានការអភិវឌ្ឍរីកចម្រើន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងសមិទ្ឋនានាបានរីកដុះដាលនៅទូទាំងប្រទេស ។

លោកសាយ សំអាល់ បានថ្លែងរំលឹកដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ឲ្យបានគ្រប់គ្នា ព្រោះថា ការបោះឆ្នោតនេះសំខាន់ណាស់ ដែលប្រជាជនកម្ពុជាបានបំពេញកាតព្វកិច្ច ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាបន្តរក្សាសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យច្រើនជាង បច្ចុប្បន្នបន្ថែមទៀត ។

ខេត្តត្បូងឃ្មុំ គឺជាខេត្តមួយដែលមានអាសនៈចំនួន៨ក្នុងរដ្ឋសភា និងមាន គណបក្សនយោបាយចូលរួមប្រកួត ប្រជែងក្នុងខេត្តនោះសារុប១៣គណបក្សនយោបាយ។ គណបក្សទាំង១៣រួមមាន គណបក្សសំបុកឃ្មុំសង្គមប្រ ជាធិបតេយ្យ…គណបក្សសញ្ជាតិកម្ពុជា…គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច…គណបក្សខ្មែរឈប់ក្រ…គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ…គណបក្សប្រជាជនកម្ពុជា…គណបក្សហ្វ៊ុនស៊ិនប៉ិច…គណបក្សខ្មែររួបរួមជាតិ… គណបក្សប្រជាធិបតេយ្យមូលដ្ឋាន…គណបក្សឆន្ទៈខ្មែរ…គណបក្សខ្មែរតែមួយ…គណបក្សយុវជនកម្ពុជា និង គណបក្សពន្លឺថ្មី។

ប្រធានគណៈកម្មាធិការបោះឆ្នោតខេត្តត្បូងឃ្មុំ លោកសុខ ឈិន បានថ្លែងថាក្នុងការឃោសនា ថ្ងៃព្រហស្បតិ៍នេះ ក្រៅពីគណបក្សប្រជាជនកម្ពុជា គឺមានគណបក្សឆន្ទៈខ្មែរដែលបានធ្វើការដង្ហែរមនុស្សច្រើន នាក់ពីខេត្តកំពង់ចាម ឆ្លងកាត់ខេត្តត្បូងឃ្មុំ សំដៅទៅខេត្តព្រៃវែង។

មន្ត្រីគជបខេត្តលោកសុខឈិន បានថ្លែងថា ក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃនេះ គណបក្សឆន្ទៈខ្មែរមួយក្រុមបានធ្វើការចែកខិតប័ណ្ណនៅក្នុងស្រុកពញាក្រែកផងដែរ។ ចំណែកគណបក្សនយោបាយនានាដទៃទៀត បានធ្វើការឃោសនាក្នុងមូលដ្ឋានរបស់គេរៀងៗខ្លួន។
នៅក្នុងខេត្តត្បូងឃ្មុំនោះផងដែរ ចំនួនអ្នកទៅបោះឆ្នោតមានចំនួន ៤២ម៉ឺន៧ពាន់៤០៨នាក់ដែលនឹងត្រូវទៅបោះ ឆ្នោតក្នុងការិយាល័យចំនួន១២៩៥ ៕

Facebook Comments
Loading...