សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីរថយន្តពាក់ស្លាក ខ.ម និង ន.ប មានបិទរូប CPP

0
847

ភ្នំពេញ៖ លោក ហង្ស ពុទ្ធា ថ្លែងថា៖ ថ្វីបើមានការចែករំលែកព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីរថយន្តពាក់ស្លាកលេខ ន.ប និង ខ.ម មានបិទស្លាកគណបក្សប្រជាជនកម្ពុជា ចូលរួមការឃោសនាក៏ដោយ តែបើគ្មានពាក្យបណ្ដឹងជាផ្លូវការទេ ក៏ គ.ជ.ប គ្មានវិធានការផ្លូវច្បាប់ដែរ ។ លោក ហង្ស ពុទ្ធា ក៏អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ណែនាំទៅមន្ត្រី សមាជិក និងអ្នកគាំទ្រគណបក្សអនុវត្តតាមច្បាប់ និងបម្រាមរបស់ គ.ជ.ប ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយល្អ តាមគោលការណ៍ សេរី និង យុត្តិធម៌ ។

ទាក់ទិននឹងបញ្ហាខាងលើ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួង គំពុងតែធ្វើការស៊ើបអង្កេតរឿងនេះ ។ វាអាចមានករណី៣ដែលត្រូវពិចារណា គឺ១-អ្នកនោះឯងជាសមាជិក CPP ជឿជាក់ ប្តូរផ្តាច់ខ្លាំងទៅលើ CPP ២-អ្នកនោះមិនយល់ ហើយក៏ប្រព្រឹត្តិកំហុសបែបនេះ និងទី៣-ខ្ញុំ គិតថា អាចជាកម្លាំងរបស់គណបក្សប្រឆាំង ធ្វើសកម្មភាពនេះដោយចេតនា ដើម្បីបង្ខូច CPP ។

ចំណែក លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា យើងបានទាក់ទងទៅមេបញ្ជាការគ្រប់កងឯកភាព ដើម្បីកំណត់អត្តសញ្ញាណបុគ្គលនោះ ។ ពួកគេមិនអាចធ្វើអំពើបែបនេះបានទេ ។ វិធានការផ្លូវច្បាប់ ត្រូវតែប្រកាន់យកចំពោះករណីនេះ ។

Facebook Comments
Loading...