កម្ពុជា ឈ្នះទីម័រ ២-១ យកលេខ ៣ក្នុងពូលB នៃព្រឹត្តិការណ៍ AFF U19

0
907

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ១៩ឆ្នាំកម្ពុជាដែលប្រកួតបង្គ្រប់កិច្ចនៃព្រឹត្តិការណ៍ AFF U19 Championship 2018 ដោយបានយកឈ្នះក្រុមទីម័រខាងកើត ដោយលទ្ធផល ២ទល់១ ។

ជ័យជម្នះនេះគ្រាន់តែធ្វើឲ្យក្រុមកម្ពុជាបានចំណាត់ថ្នាក់លេខ៣ក្នុងពូលក្នុងចំណោម៤ក្រុមប៉ុណ្ណោះ តែក្រុមកម្ពុជាពុំមានឱកាសឡើងទៅលេងវគ្គបន្តទៀតឡើយ ។

ការប្រកួតចុងក្រោយនេះក្រុមគោព្រៃជំទង់កម្ពុជាបានសហការគ្នាយ៉ាងល្អគ្រាប់បាល់ជ័យជម្នះរបស់កម្ពុជា គឺធ្វើសម្រេចដោយកីឡាករ ណុប ដេវីត នៅនាទី៣២ និងកីឡាករ ឃាង ម៉េងហ៊ួរ នៅនាទី៨០ ។ កម្ពុជាបានត្រឹមលេខ៣ ក្នុងពូល ដោយលេង៤ប្រកួតឈ្នះ២ និងចាញ់២ មាន ៦ពិន្ទុ ខណៈក្រុម U19ទីម័រខាងកើត បានលេខ៤ក្នុងពូលដែល មាន ៥ពិន្ទុគឺ ៤ប្រកួតឈ្នះ១ ស្មើ២ និងចាញ់ ១ ។
ដោយឡែកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពូលB គឺក្រុម U19មីយ៉ាន់ម៉ា និងក្រុមយុវជនម៉ាឡេស៊ី ដែលទើបបញ្ចប់ការប្រកួតចុងក្រោយដំណាលគ្នា ហើយជ័យជម្នះបានទៅក្រុម U19ម៉ាឡេស៊ី ដោយលទ្ធផល ១ទល់០ ។

ក្រុមម៉ាឡេស៊ីមាន ១០ពិន្ទុឈរលេខ១ ពូលB ត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីមាន ១២ពិន្ទុឈរលេខ២ ពូលA ខណៈក្រុមមីយ៉ាន់ម៉ាមាន ៧ពិន្ទុឈរលេខ២ ពូលB ត្រូវជួបក្រុមខ្លាំងថៃមាន ១៣ពិន្ទុឈរលេខ១ ពូលA ខណៈការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដាខាងមុខ ៕

Facebook Comments
Loading...