នាយករដ្ឋមន្ត្រីថៃនឹងទៅជួបមនុស្សទាំង១៣នាក់ដែលត្រូវសង្គ្រោះចេញពីរូងភ្នំនៅថ្ងៃនេះ

0
1013

ក្នុងពេលដែលក្មេងប្រុសបាល់ទាត់ថៃ៦នាក់ត្រូវបានសង្គ្រោះចេញផុតពីរូងភ្នំ ហើយនៅសល់៧នាក់ផ្សេងទៀតនឹងត្រូវធ្វើការសង្គ្រោះបន្ត ហើយមិនទាន់ដឹងថានឹងជួបវាសនាយ៉ាងណានោះឡើយនោះ ក៏លោកប្រាយុទ្ធ ចាន់អូចារ បានប្រកាសថា លោកនឹងទៅជួនអ្នកទាំង១៣នាក់នេះនៅថ្ងៃចន្ទ។តាមគម្រោងលោកប្រាយុទ្ធនឹងជួបមនុស្សទាំង១៣នាក់និងក្រុមគ្រួសាររបស់គេនៅក្នុងខេត្តឈៀងរ៉ៃនៅវេលារសៀល ក្រោយពីលោកត្រូវទៅជួបក្រុមអ្នកជួយសង្គ្រោះភ្ញៀវទេសចរ ដែលលិចទូកនៅកោះភូកេត ដែលបណ្តាលឲ្យមនុស្សជិត៥០នាក់បាត់បង់ជីវិត។
រឿងរ៉ាវទាំង២ខាងលើនេះប្រហែលជាធ្វើឲ្យលោកប្រាយុទ្ធ ចាន់អូចារមមាញឹកបន្តិចហើយ៕

Facebook Comments
Loading...