អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១០ឆ្នាំ

0
931

តាមBBCបានផ្សាយឲ្យដឹងថា តុលាការនៃប្រទេសប៉ាគីស្ថានបានចេញសាលក្រមផ្តន្ទាទោសកំបាំង មុខអតីតនាយករដ្ឋមន្ត្រីប៉គីស្ថានលោកNawaz Sharifដាក់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទចោទប្រ កាន់ពាក់ពន្ធទៅនឹងអំពើពុករលួយនិងការទិញភូមិគ្រឹះប្រណិត៤កន្លែងនៅក្នុងទីក្រុងឡុងដ៍នេះប្រទេ សអង់គ្លេស។កូនស្រីនិងកូនប្រសាររបស់គាត់ក៏ត្រូវបានតុលាការផ្តន្ទាទោសទាក់ទឹននឹងរឿងនេះផង ដែរ។

លោកNawaz Sharifដែលពេលនេះកំពុងរស់នៅក្នុងទីក្រុងឡុងដ៍បាននិយាយថា ការចោទប្រកាន់ នេះមិនពិតទេ ហើយវាជាចេតនានយោបាយយ៉ាងពិតប្រាកដ ដោយលោកបានអះអាងថាលោកនឹងវិ លមកប្រទេសប៉ាគីស្ថានវិញដើម្បីតស៊ូនឹងរឿងក្តីនេះ។

លោកបាននិយាយថា៖ ខ្ញុំនឹងវិលទៅវិញ។ ខ្ញុំ នឹងមន្តការតស៊ូរបស់ខ្ញុំ បើទោះបីជាត្រូវជាប់ពន្ធនាគារក៏ដោយ។ប៉ុន្តែលោកSharif មិនបានផ្តល់ពេ លជាក់លាក់ថាពេលណាកាត់នឹងត្រឡប់មកតតាំងក្តីនោះវិញទេ៕

Facebook Comments
Loading...