ការប្រកួតកីឡាសិស្សអាស៊ាន(ASEAN School Games)

0
852

ភ្នំពេញ: ការប្រកួតកីឡាសិស្សអាស៊ាន(ASEAN School Games)ដែលនឹងធ្វើនៅប្រទេសម៉ាឡេស៊ីពីថ្ងៃទី១៩ដល់២៧កក្កដានេះគឺជាឱកាសសំខាន់សម្រាប់កម្ពុជាសាកល្បងសមត្ថភាពកីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន ។

ព្រឹត្តិការណ៍នេះចាប់ផ្ដើមដំបូងនៅឆ្នាំ២០០៨ ។ វាជាព្រឹត្តិការណ៍មួយដែលប្រទេសនៅក្នុងតំបន់ដាក់ឲ្យប្រកួតតែប្រភេទកីឡាអូឡាំពិកប៉ុណ្ណោះដោយសារតែក្នុងតំបន់អាស៊ាននេះខ្សោយលើប្រភេទកីឡាអូឡាំពិក កីឡាករ-កីឡាការិនីដែលអាចចូលរួមប្រកួតបានត្រូវតែជាសិស្ស និង មានអាយុក្រោម១៨ឆ្នាំ ។

តាមពិតកីឡាសិស្សនេះគេចាប់ផ្ដើមលេងតាំងពីឆ្នាំ១៩៧៨មកម្ល៉េះតែកាលនោះគេលេងជាលក្ខណៈជើងឯក( Champpion) លើប្រភេទកីឡានីមួយៗដោយមិនទាន់រៀបចំជាហ្គេម(Games)នៅឡើយ ។ដោយសារតែនិន្នាការពិភពលោកចំពោះកីឡាកាន់តែជម្រុញលើវិស័យកីឡាពិសេសកីឡាសម្រាប់អ្នកវ័យក្មេងទើបការប្រកួតកីឡាចាប់ផ្ដើមមានគ្រប់គ្រឹះស្ថានសិក្សាគឺចាប់ពីបឋមសិក្សាដល់ឧត្តមសិក្សា ។ សម្រាប់ព្រឹត្តិការណ៍ASEAN School Games)នេះគេដាល់ឲ្យប្រកួតតែ១០ប្រភេទកីឡាប៉ុណ្ណោះគឺអត្តពលកម្ម វាយសី បាល់បោះ កាយសម្ព័ន្ធ Net-Ball សីប៉ាកតាក្រ Squash ហែលទឹក វាយកូនឃ្លីលើតុ និង ប្រភេទកីឡាបាល់ទះ ។

សម្រាប់កម្ពុជាបញ្ជូន៤ប្រភេទកីឡាទៅចូលរួមប្រកួតគឺអត្តពលកម្មកីឡាករ៤រូបកីឡាការិនូ៤រូប វាយសីកីឡា
ករ៦រូប កីឡាការិនី៤រូប ហែលទឹកកីឡាករ៤រូប និង កីឡាការិនី៤រូប និងវាយកូនឃ្លីលើតុកីឡាករ៦រូប និង កីឡាការិនី៣រូប ។ ការប្រកួតកីឡាសិស្សអាស៊ាននេះគេលេងត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះព្រោះដើម្បីកុំឲ្យរំខានដល់ការរៀនសូត្ររបស់សិស្ស ។

កម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នេះដោយកាលពីឆ្នាំ២០១៦ដណ្ដើមបានមេដាយសំរិទ្ធ១ គ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុដែលកាលនោះការប្រកួតធ្វើនៅខេត្តឈៀងម៉ៃប្រទេសថៃ ។ឆ្នាំ២០១៧ធ្វើនៅប្រទេសសឹង្ហបូរីកម្ពុជារកមេដាយមិនបានឡើយ ។

សម្រាប់លើកនេះទំនងជាអាចរកមេដាយបានព្រោះកីឡាករ-កីឡាការិនីសុទ្ធតែជាកីឡាថ្នាល់ដែលមានការហ្វឹកហាត់ និង បំប៉នត្រឹមត្រូវ ។

Facebook Comments
Loading...