សម្ដេចតេជោហ៊ុនសែន ៖ ថ្ងៃបើកការឃោសនាបោះឆ្នោតគឺចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី ៧ កក្កដា ២០១៨នេះ

0
1056

ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យខិតខំថែរក្សានូវបរិយាកាសនយោបាយអព្យាក្រឹត្យ ដើម្បីធានាដល់ការបោះឆ្នោតមួយប្រកបដោយភាពសេរី យុត្តិធម៌ និងត្រឹមត្រូវ។

ទន្ទឹមនឹងនេះដែរ គ្រប់បណ្តាស្ថាប័នរដ្ឋ និងមន្ត្រីរាជការដែលធ្វើការនៅស្ថានប័នរដ្ឋ ឬអ្នកឈរជាតំណាងរាស្ត្រ ឬអ្នកដែលចូលរួមក្នុងយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតទាំងអស់មិនត្រូវប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ថវិការដ្ឋ, មធ្យោបាយរដ្ឋ… ដើម្បីយកទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ។ ស្ថាប័នពាក់ព័ន្ឋទាំងអស់ ត្រូវធ្វើការឲ្យបានប្រាកដប្រជាដើម្បីធានាថារាល់នូវមធ្យោបាយរបស់រដ្ឋទាំងអស់គឺមិនត្រូវបានយកទៅបម្រើសម្រាប់បក្សនយោបាយណាមួយឡើយក្នុងនោះគឺមានរថយន្តរដ្ឋ រួមទាំងផ្លាករថយន្តនគរបាល និងកងកម្លាំងប្រដាប់អាវុធ។ គឺត្រូវប្រើប្រេងសាំង និងមធ្យាបាយផ្ទាល់ខ្លួនដែលមិនមែនជារបស់រដ្ឋក្នុងការធ្វើយុទ្ធនាការបោះឆ្នោតខាងមុខនេះ។

អាជ្ញាធរពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធត្រូវតែអព្យាក្រឹត្យ ហើយត្រូវការពារឲ្យខានតែបានចំពោះគ្រប់គណបក្សនយោបាយទាំងអស់ដែលនឹងចូលរួមធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅថ្ងៃខាងមុខនេះ ដូចជាការហែរក្បួនរបស់បក្សនយោបាយ ឬការជួបជុំរបស់បក្សនយោបាយជាដើម គឺត្រូវជួយសម្រួលឲ្យមានភាពអព្យាក្រឹត្យ យុត្តិធម៌ និងត្រឹមត្រូវបានល្អ៕

Facebook Comments
Loading...