កីឡាហែលទឹកទៅចូលរួមប្រកួតកីឡាសិស្សអាស៊ាននៅប្រទេសម៉ាឡេស៊ី

0
897

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញឈ្មោះកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួនទាំង៨រូបដែលត្រូវទៅចូលរួមប្រកួតកីឡាសិស្សអាស៊ាននៅប្រទេសម៉ាឡេស៊ីជាផ្លូវការហើយ ។

លោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធបានអះអាងថាការជ្រើសរើសកីឡាករ-កីឡាការិនីទៅចូល
រួមប្រកួតកីឡាកម្រិតតំបន់នេះធ្វើធ្វើប្រុងប្រយ័ត្ន ។

ការប្រកួតកីឡាសិស្សអាស៊ានលើកទី១០នេះធ្វើពីថ្ងៃទី១៩ដល់ដល់ថ្ងៃទី២៧កក្កដា ។កីឡាករ-កីឡាការិនី
កម្ពុជាទាំង៨រូប និងគ្រូបង្វឹក២រូប រួមមានកីឡាករ ឆោម ច័ន្ទថន កីឡាករ អ៊ួង លីហេង កីឡាករ ប៊ុនណា ពៅពេជ្ជរ៉ា និងកីឡាករ ឌឿន រ៉ាត់ធីខុន ។ ចំពោះកីឡាការិនី៤រូបមាន កីឡាការិនី សុខ វរល័ក្ខណ កីឡាការិនី ឆោម ស្រីវល័ក្ខណ៍ កីឡាការិនីសាន បុប្ជា និងកីឡាការិនី ឃីន ប៊ុនពេជ្រមរកត ចំពោះគ្រូបង្វឹកវិញ អ្នកគ្រូជនជាតិ សាគិ អិគឺយ៉ាម៉ា និងលោកគ្រូជនជាតិខ្មែរ ហែមថុន ពន្លឺ៕

Facebook Comments
Loading...