មិនមែនស្រួលដូចការគឹតទេ…អាចចំណាយពេលរាប់ខែដើម្បីសង្គ្រោះក្មេងចេញពីរូងភ្នំ

0
993

ប្រទេសថៃ ៖ កងកម្លាំងសង្គ្រោះប្រទេសថៃបាននិយាយថា ក្មេងៗទាំង១២រូបនិងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេដែលជាប់ក្នុងរូងភ្នំអស់រយៈពេល៩ថ្ងៃនោះនៅរស់នៅឡើយទេ ប៉ុន្តែពួកគេត្រូវការពេល វេលាបង្វឹកអ្នកទាំងនេះឲ្យចេះហែលជ្រមុជ(Dive)ក្នុងទឹកឬក៏ត្រូវរង់ចាំរយៈពេលរាប់ខែដើម្បីឲ្យទឹក ជំនន់ស្រកទៅវិញ ដើម្បីមានច្រកចេញ។

បើតាមអ្នកជំនាញបាននិយាយថា គេអាចចំណាយពេលដល់ទៅ៤ខែដែលក្នុងរយៈពេលនេះត្រូវផ្គត់ ផ្គង់អាហារសម្រាប់ពួកគេឲ្យបានគ្រប់គ្រាន់។ពេលនេះអ្វីដែលត្រូវធ្វើគឺ ការតម្លើងបណ្តាញទូរសព្ទ័និង ការផ្គត់ផ្គង់អគ្គិសនីដើម្បីពួកគេអាចទាក់ទងមកខាងក្រៅបាន។

គួរបញ្ជាក់ថាអ្នកជំនាញហែលទឹកជនជាតិអង់គ្លេស២នាក់ជាអ្នកស្វែងរកពួកគេឃើញកាលពីយប់ថ្ងៃ ចន្ទ័ ៕ការស្វែងរកឃើញពួកគេគឺជាការលំបាកមួយហើយ ប៉ុន្តែវិធីដើម្បីនាំពួកគេចេញមកវិញរឹតតែ លំបាកស្មុគស្មាញនិងត្រូវប្រើពេលវេលាយូរ៕

Facebook Comments
Loading...