ទោះជារកឃើញមនុស្ស១៣នាក់ពិតមែន តែការជួយសង្គ្រោះពួកគេត្រឡប់មកខាងក្រៅវិញនៅតែជួបការពិបាក

0
1248

ថៃ៖ ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានក្រុមអ្នកជំនាញខាងមុជទឹក មកពីចក្រភពអង់គ្លេសចំនួនពីរនាក់ រកឃើញថានៅមានជីវិត នៅឡើយកាលពីថ្ងៃចន្ទ នៅម៉ោងប្រមាណ ១០៖២៥នាទីយប់ ដោយស្ថិតនៅចំងាយប្រហែល ០៤គីឡូម៉ែត្រពីមាត់រូងភ្នំ

សុបិន្តអាក្រក់របស់អ្នកទាំង ១៣នាក់ ដែលត្រូវបានគេរកឃើញថា នៅមានអាយុជីវិត ក្រោយជាប់ក្នុងរូងភ្នំថាំលួងអស់ជាង ១០ថ្ងៃមកនេះ មិនទាន់បញ្ចប់ឡើយ ខណៈក្រុមអ្នកជួយសង្រ្គោះថៃ បាននិងកំពុងពន្លឿនការបូមទឹកចេញពីរូងភ្នំ នៅថ្ងៃអង្គារនេះ ក្រោយការព្យាករណ៍ឧតុនិយមបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមនៅតំបន់នោះ ដែលអាចនឹងបង្កភាពស្មុគស្មាញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងជួយយកអ្នកទាំងនេះចេញមកខាងក្រៅ។
បន្ថែមពីនេះទៀត ក្រុមជំនាញត្រូវបង្ហាត់ពួកគេទាំង ១៣នាក់ ពីរបៀបមុជទឹក និងប្រើប្រាស់បរិក្ខាមុជទឹកជាមុនសិន ខណៈស្បៀងអាហារ បំពង់អុកស៊ីហ្សែន និងថ្នាំពេទ្យកំពុងត្រូវបានក្រុមសង្គ្រោះផ្សេងទៀត ព្យាយាមបញ្ជូនទៅខាងក្នុងរូងភ្នំ។

Facebook Comments
Loading...