មនុស្ស១១នាក់ក្នុងគ្រួសារតែមួយនាំគ្នាចង.កសម្លាប់ខ្លួនទាំងអស់

0
1216

ប្រទេសឥណ្ឌា ៖ តាមBBCបានផ្សាយឲ្យដឹងថា សមាជិកគ្រួសារមួយដែលមានចំនួន១១នាក់ត្រូវបា នគេរកឃើញថាស្លាប់នៅក្នុងផ្ទះមួយទាំងអស់គ្នាដែលក្នុងចំណោមនោះមាន១០នាក់ស្លាប់ដោយ សារការចង.ក។ហេតុការណ៍ចម្លែកកនិងគួរឲ្យអាណោចអធម៌នេះបានកើតឡើងនៅទីក្រុងញូដេលីនៃប្រទេសឥណ្ឌា។

មាន២នាកក្នុងចំណោមអ្នកស្លាប់នោះគឺជាកុមារ។ស្រ្តីម្នាក់អាយុ៧៧ឆ្នាំជាមនុស្សម្នាក់គត់ស្លាប់នៅលើកម្រាលឥដ្ឋដោយសារការធ្វអត្តឃាតដែរ ក្រៅពីនោះគឺស្លាបដោយចង.ទាំងអស់។ពួកគេសុទ្ធតែ មានចំណងចង.កដៃទាំងអស់ ហើយមានក្រណាត់រុំភ្នែកផងដែរ។ប៉ូលីសនិយាយថា នេះជាវិធីធ្វើអត្ថ ឃាតដ៏ចម្លែកបំផុតបើយោងទៅលើលិខិតបណ្តាំរបស់ពួកគេមុនពេលសម្លាប់ខ្លួន។ប៉ុន្តែទោះយ៉ាងណាក៏ប៉ូលីសមិនទាន់បានច្រានចោលនូវលទ្ធភាពនៃការធ្វើឃាតទៅលើគ្រួសារមួយនេះដែរ។

មានតែកូនឆ្កែមួយក្បាលប៉ុណ្ណោះដែលនៅរស់។ប៉ូលីសកំពុងបើកការស៊ើបអង្កេតរឿងនេះហើយ។ គួរ បញ្ជាក់ថា គ្រួសារមួយនេះពីដើមធ្លាប់រស់នៅក្នុងទីក្រុងRajasthanភាគខាងជើងនៃប្រទេសឥណ្ឌា និងបានមករស់នៅក្នុងទីក្រុងដេលីនេះអស់រយៈពេល២០ឆ្នាំហើយ។ពួកគេបានបើកហាងលក់ទំនិញ ក្នុងផ្ទះ២ល្វែងនៅជាន់ខាងក្រោមដែលផ្ទះនេះមានកំពស់៣ជាន់។

លោកតាGurcharan Singhជាអ្នកជិតខាងបាននិយាយថា៖នៅក្នុងពេលដែលខ្ញុំចូលទៅក្នុងហាង នោះដើម្បីទិញម្សៅ ស្រាប់តែឃើញសាកសពនៃក្រុមគ្រួសារនេះ ចង.កសម្លាប់ខ្លួនដោយមានចំណង នៅជាប់នឹងដៃទាំងអស់គ្នា។ខ្ញុំពិតជាស្លុតរន្ធត់ខ្លាំងណាស់៕

Facebook Comments
Loading...