ករណីរំលោភផ្លូវភេទមួយធ្វើឲ្យវេជ្ជបណ្ឌិតសែនស្លុតរន្ធត់ក្នុងចិត្ត

0
1404

ប្រទេសឥណ្ឌា ៖ ករណីរំលោភដ៏ឃោរឃៅទៅលើកុមារីម្នាក់កាលពីដើមសប្តាហ៍នេះ បានធ្វើឲ្យគេនឹ កឃើញឡើងវិញនូវ អំពើរំលោភទៅលើនិសិ្សតស្រីម្នាក់នៅលើរថយន្តក្រុងដោយហ្វូងមនុស្ស៦នាក់ កាលពីឆ្នាំ២០១២កន្លងទៅនៅក្នុងទីក្រុងដេលី ដែលក្រោយពីរំលោភហើយពួកគេក៏បានចាប់នាង បោះចេញពីក្នុងរថយន្តក្រុងនោះដោយគ្មានក្តីមេត្តា។

ប៉ូលីសបាននិយាយថា បុរសម្នាក់ឈ្មោះIrfan Khan អាយុ២០ឆ្នាំជាកម្មករនៅក្នុងទីផ្សារមួយត្រូវបា នចោទប្រកាន់ថាបានចាប់ជំរិតនិងរំលោភក្មេងស្រីម្នាក់នៅពេលដែលនាងកំពុងឈររង់ចាំឪពុកមកទ ទួលនាចេញពីសាលារៀន។ ជនកំណាចនេះបានចាប់នាងទៅកាន់ទីឆ្ងាយដាច់ពីគេ ហើយក៏បានរំ លោភនាងយ៉ាងកម្រោល បន្ទាប់មកក៏ទាញកាំបិទអារកប៉ុនប៉ងសម្លាប់ចោល។

វេជ្ជបណ្ឌិតដែលព្យាបាលកុមារីនេះមានអារម្មណ៍រន្ធត់ក្រៃលែង។ពួកគេបានរកឃើញថា ជនកំណាច នេះបានធ្វើទារុណកម្មនាងធ្ងន់ធ្ងរណាស់។វាបានយកឈើរឹង ឬរបស់រឹងម្យ៉ាងស៊កទៅក្នុងប្រដាប់ភេទ របស់នាងស្ទើរតែទៅដល់ពោះវៀន ។នេះជាទារុណកម្មផ្លូវភេទដ៏ឃោរឃៅណាស់។

ក្រុមគ្រួសាររបស់កុមាររងគ្រោះនានទាមទារឲ្យតុលាការផ្តន្តាទោសប្រហារជីវិតIrfan Khanដោយគ្មានការលើកលែងណាមួយឡើយ៕

Facebook Comments
Loading...