រដ្ឋបាលសាលាខេត្តកណ្តាលឃាត់គ្រឿងចក្រ16គ្រឿងដើម្បីពិន័យខណះទន្ទ្រានដីបឹងនឹងព្រៃលិចទឹក…!

0
1162

ខេត្តកណ្តាល៖ រដ្ឋបាលសាលាខេត្តកណ្តាលបានចាត់វិធានការលើគ្រឿងចក្រ្យដីបឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូននាពេលទឹកដំឡើង៖ បន្ទាប់ពីមានឈ្មួញទន្ទ្រានដីបឹងនិងយកគ្រឿងចក្រឈូសឆាយដីបឹងព្រៃលិចទឹកយ៉ាងអានាធិបតេយ្យ ឯកឧត្តមបណ្ឌិតម៉ៅភិរុណអភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានបញ្ជាអោយអាជ្ញាធរ ចំនួន3ស្រុកគឺ ស្រុកកៀនស្វាយនិងកោះធំស្រុកស្អាងបើកប្រត្តិបត្រការទាំងយប់ទាំងថ្ងៃដើម្បី ឃាត់គ្រឿងចក្រដែលកាយជីកដីព្រៃលិចទឹកនៅស្រុកចំនួន3ខាងលើបាន16គ្រឿងចក្រយកមករក្សាទុកនៅសាលាស្រុក ។

ប្រភពពីរសមត្ថកិច្ចបានឱ្យដឹងថា៖គ្រឿងចក្រទាំងនោះគឺមានឈ្មួញជួលមកកាយពទ្ធ័ទំនប់ព្រុំនឹងវ៉ៃព្រៃដោយគ្មានច្បាប់អនុញ្ញាត្តិ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃអភិបាលខេត្តកណ្តាលបានប្រាប់ថាឈ្មួញដែលទន្ទ្រានដីបឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ធ្វើអោយវិនាសហិនហោចដល់មច្ឆាជាតិរដ្ឋាបាលសាលាខេត្តហាមជាដាច់ខាត។
គ្រឿងចក្រដែលទន្ទ្រានដីបឹងព្រៃលិចទឹកសមត្ថកិច្ចបានឃាត់គ្រឿងចក្រចំនួន16គ្រឿងមករក្សានៅសាលាស្រុកទាំង3ដើម្បីមានវិធានការតាមច្បាប់។
បើតាមច្បាប់ស្តីពីជលផលត្រង់ចំណុចមាត្រា៨៩ការឈូសឆាយដីព្រៃលិចទឹកត្រូវបានចាត់ចូលក្នុងបទល្មើសថ្នាក់លេខ១ដែលជនល្មើសអាចប្រឈមនឹងការជាប់ពន្ធាគារពី០៣-០៥ឆ្នាំចំណែកវត្ថុតាងរឹបអូសទុកជាសម្បត្តិរដ្ឋនិងពិន័យថវិកាពី០៥លានរៀលទៅ១០លានរៀល៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...