កម្ពុជា បញ្ជូនកីឡាករ-កីឡាការិនី២២នាក់ ចូលរួមការប្រកួតវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍

0
1083

ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាប្រកាសហើយថានឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួន២២នាក់ទៅចូល
រួមព្រឹត្តិការណ៍ការប្រកួតវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសមីយ៉ាន់ម៉ាដែលនឹងចាប់ផ្តើពីថ្ងៃទី២៧
ដល់៣១ ខែកក្កដា ឆ្នាំ២០១៨។

កីឡាការិនី និងជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី បានប្រាប់ឲ្យដឹងថា សហព័ន្ធត្រៀមបញ្ជូនចំនួន២២រូប និងគ្រូបង្វឹក៣រូបទៀត គឺគ្រូជនជាតិវៀតណាម Nguyen van Cuong គ្រូ ឯម សុធារត្ន័ និងគ្រូទេព ជីវៈសុខុម ព្រមទំាងលោកលី ពិជ័យជាគណៈប្រតិភូដឹកនាំ។

ការប្រកួតនោះមាន២៨វិញ្ញាសាក្នុងនោះមានវិញ្ញាសាប្រយុទ្ធមានចំនួន១១ប្រភេទទម្ងន់និងវិញ្ញាសាសម្តែងមេគុនមានចំនួន១៧ប្រភេទ។

Facebook Comments
Loading...