ស្វែងរកជើងខ្លាំងកីឡាអុកចត្រង្គកម្ពុជា ដើម្បីបញ្ចូលទៅក្រុមជម្រើសជាតិ

0
1107

ភ្នំពេញ: សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំការប្រកួតជើងឯកជាតិឆ្នាំ២០១៨រយៈពេល២ថ្ងៃគឺថ្ងៃទី២០ដល់២១មិថុនាដើម្បីចម្រាញ់រកអ្នកខ្លាំងដើម្បីបញ្ចុលជាក្រុមជម្រើសជាតិ ។

លោកឈាវ បូរ៉ាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាដែលធ្លាប់គ្រងតំណែងជាស្ដេចេអុក២រជ្ជកាលជាប់ៗគ្នានាឆ្នាំ២០១៤ និង២០១៥នោះក៏បានចូលរួមប្រកួតដែរ ។​ លោកអគ្គលេខាធិការបានឲ្យដឹងថាមានអ្នកខ្លាំងៗទាំងស្ដេចអុក អតីតស្ដេចអុកជើងឯករងចំនួន៤៨នាក់មកចូលរួមក្នុងការប្រកួតប្រចាំឆ្នាំដ៏ធំនេះ ។
លោកគ្រួច ចន្ថារិទ្ធដែលជាគ្រូបង្វឹកអុកចត្រង្គជម្រើសជាតិ និង ជាអ្នកគ្រប់គ្រងការប្រកួតនេះបានប្រាប់ឲ្យដឹងថាការប្រកួតចែកចេញជា ៨ ពូលដោយមួយពូលៗមានកីឡាករ៦រូប ។នៅក្នុងពូលកីឡាករមួយរូបៗត្រូវលេង៥ ប្រកួត(៥ក្ដារ )ដែលមួយក្ដារៗមានរយៈពេលអតិបរមាមួយម៉ោង ។

សម្រាប់េអ្នកប្រកួតឈ្នះបានមួយពិន្ទុ ស្មើបានកន្លះពិន្ទុ និង ចាញ់បានសូន្យពិន្ទុ ។ការប្រកួតនេះបន្ទាប់ពីកីឡាករមួយរូបក្នុងពូលនីមួយៗលេងបាន៥ក្ដារហើយនោះគណៈកម្មការនឹងធ្វើការបូកពិន្ទុ ។កីឡាករ២រូបនៃពូលនីមួយៗ ដែលមានពិន្ទុលើគេនោះនឹងក្លាយជាកីឡាករជម្រើសជាតិ ។

លោកគ្រួច ចន្ថារិទ្ធបន្តថាសហព័ន្ធមានគម្រោងស្នើទៅក្រសួងអប់រំយុវជន និង កីឡាសុំប្រមូលផ្ដុំកីឡាអុកចត្រង្កជម្រើសជាតិចំនួន១៦រូបនាឆ្នាំ២០១៩ ហេតុនេះកីឡាករ២រូបនៃក្បាលពូលនីមួយៗនឹងក្លាយជាកីឡាករជម្រើសជាតិ ។

គួរបញ្ជាក់ថាស្ដេចអុកទាំងជើងចាស់ជើងថ្មីដែលចូលរួមនោះមានឈាវ បូរ៉ាស្ដេចអុកឆ្ន់២០១៤ និង ២០១៥។ហូយ សូណាស្ដេចអុកឆ្នាំ២០១៦ ហេង សៅឌីស្ដេចអុកឆ្នាំ២០១៧ និង សុខ លឹមហេងស្ដេចអុកឆ្នាំ២០១៨ ។ក្រៅពីនោះមានការចូលរួមពីសំណាកជើងខ្លាំងជាច្រើនទៀតដូចជាឆយ វីរ៉ាស្ដេចអុកឆ្នាំ២០១០ ព្រមទាំងបណ្ដាជើងឯករងនានាដូចជារស់ រិទ្ធីយ៉ា ម៉េង សេរីសម្បត្តិ ប៊ូ ជុនម៉ានីកា ប៉ោ សារិទ្ធ និង ម៉ាត់ សេនជាដើម ។

Facebook Comments
Loading...