អតីតបុគ្គលិកស្ថានទូត​អាមេរិក​ ជាង២០នាក់ លើកគ្នាតវ៉ា​នៅមុខស្ថានទូត

0
982

ភ្នំពេញ៖ នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ អតីតបុគ្គលិកនៃស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ប្រមាណជាង២០នាក់បានលើកគ្នាតវ៉ានៅមុខ ស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់ត្រូវបានស្ថានទូតបណ្តេញចេញពីការងារ ដោយមិនមានហេតុផលច្បាស់លាស់ ដែលពួកគាត់អាចទទួលយកបាន។

អតីតបុគ្គលិកទាំងនោះ ដែលមានចំនួនសរុប ៣២រូប ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បញ្ឈប់ពួកគាត់ចេញពីការងារ កាលពីខែមេសា​ ឆ្នាំ២០១៨ ដោយចោទប្រកាន់ថា បុគ្គលិកទាំងនោះ បានចែក​រំលែកនូវ​រូបភាព​ អាស​អាភាស​ មិនសមរម្យ នៅ​ក្នុង​ក្រុមមួយដាច់ដោយឡែករបស់ពួកគាត់ ដោយប្រើប្រាស់កម្មវិធី Facebook Messenger។

ក្រោយមានការបញ្ឈប់បែបនេះ អតីតបុគ្គលិកស្ថានទូតអាមេរិកទាំងនោះ បានសម្តែងការមិនពេញចិត្ត ហើយទាមទារឱ្យស្ថានទូតទទួលពួកគេ យកទៅធ្វើការវិញ។ ក្រុមអតីតបុគ្គលិកស្ថានទូតអាមេរិក ក៏បានដាក់លិខិតសុំការអនុញ្ញាតពីអភិបាលរាជធានីភ្នំពេញ ដើម្បីប្រមូលផ្តុំការតវ៉ារប​ស់ពួកគាត់ផងដែរ។

Facebook Comments
Loading...