សំណុំរឿងតែអូឈិត្រូវដោះស្រាយបញ្ចប់ជាស្ថាពរហេីយ

0
1035

ត្បូងឃ្មុំ៖ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ លោកស្នងការរងខេត្តបានឱ្យដឹងថា បន្ទាប់ពីសំណុំរឿង រង្វាន់តែអូឈិបានជាប់គាំងមួយរយៈ ដោយភាគីទាំងសងខាងមានមហិច្ឆតាចង់បានផលលាភផ្តាច់មុខរៀងៗខ្លួនរួចមក សំណុំរឿងនឹងបំរុងបន្តចេញដំណេីរទៅសាលាដំបូងខេត្តកាត់ក្តីវិញម្តង ។

តែនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោកស្នងការរងខេត្តទទួលព្រហ្មទណ្ឌ លោកបានពន្យល់ ដោយទាញហេតុផលនៃអង្គហេតុ រួចមកភាគីជាមិត្តសំលាញ់និងគ្នាបានយល់ព្រមទទួលចំណែកស្មេីៗគ្នាគឺពាក់កណ្តាលម្នាក់(ចែកលុយស្មេីគ្នា) ដោយសម្លាញ់ទាំងពីរនាក់ (ម្នាក់ឈ្មោះ ហែម និមុល និងម្នាក់ទៀត ឈ្មោះ សែម កាណាន់ ) ទទួលយកផលចែកមួយភាគពីរ យ៉ាងសុក្រិតពីទេព្យកោសល្យយ៉ាងប៉ិនប្រសព្វរបស់លោកស្នងការរងខេត្ត ។លោក ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលព្រហ្មទណ្ឌខេត្តបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោកបានព្យាយាមធ្វេីការសម្របសម្រួល ពន្យល់ដោយទាញហេតុផលនៃអង្គហេតុឡេីងវិញ សារចុះសារឡេីង ទេីបភាគីទាំងសងខាងយល់ ហេីយបានព្រមព្រាងគ្នាទទួលយកផលលាភស្មេីៗគា្ន ដោយមានបងប្អូនភាគីទាំងសងខាងជាអាណាព្យាបាលទទួលការដឹងឮទៀតផងដែរ ។

លោកស្នងការរងបានបញ្ជាក់យ៉ាងច្បាស់ទៀតថា អ្នកដែលបេីកគំរបត្រូវរង្វាន់អូឈិ ពិតប្រាកដគឺឈ្មោះសែម កាណាន់ អាយុ២៦ឆ្នាំ រស់នៅភូមិម៉ាស៉ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ហេីយឈ្មោះ ហែម និមុល អាយុ២៥ឆ្នាំ រស់នៅខេត្តសៀមរាប ដែលជំនាញខាងសម្តែងជាតួកំសត់ សំពះ យំ ក្នុងសង្គមហ្វេសប៊ុកនោះ មិនមែនជាអ្នកត្រូវទេ ។ គួរឱ្យសសេីរដល់ចិត្តប្អូន សែម កាណាន់ ដែលបានបរិចាកលាភយ៉ាងធំនេះ ទៅឱ្យមិត្តគេដោយទឹកចិត្តជ្រះថ្លា ដែលកំរមនុស្សដទៃធ្វេីបានដូច ។

មជ្ឈដ្ឋានក្រៅបានដឹងរឿងពិត អ្នកខ្លះបានសរសេីរដល់បុណ្យសំណាងរបស់អ្នកទាំងពីរ អ្នកខ្លះទៀតថា អ្នកដែលពូកែសំពះ យំខ្សឹកខ្សួល ដាក់តាមហ្វេសប៊ុក ធ្វេីឱ្យរញ្ជួយសង្គមហ្វេសប៊ុកនោះ ក៏ទទួលសំណាងបានពាក់កណ្តាលដែរ អ្នកត្រូវពិត និងអ្នកសំពះធ្វេីយំពិតក៏ ទទួលបានផលដូចៗគ្នា ៕

Facebook Comments
Loading...