សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍រៀបចំឡើងដោយនាយករដ្ឋមន្ត្រីថៃ

0
1050

នៅល្ងាច ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ នៅទីក្រុងបាងកក ប្រទេសថៃ ដែលរៀបចំឡើងដោយ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) និងលោកជំទាវ ណារ៉ាផន ចាន់អូចា (Naraporn Chan-o-cha) នៅបន្ទប់ Grand Ballroom, Shangri-La Hotel, ទីក្រុងបាងកក ប្រទេសថៃ។

ពិធីលៀងសាយភោជន៍នេះ គឺធ្វើឡើងដើម្បីស្វាគមន៍អបអរសាទរ សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រតិភូថ្នាក់ដឹកនាំ ឧត្តមមន្រ្តីនៃប្រទេស ACMECS ផ្នែកធុរកិច្ច តំណាងដៃគូអភិវឌ្ឍ និងអង្គការហិរញ្ញវត្ថុនានា ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូល កម្ពុជា-លាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ។

នៅយប់នេះដែរ គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកនាយករដ្ឋមន្ត្រីថៃ និងភរិយា ព្រមទាំងមានពិធីថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសផ្សេងៗទៀត ដែលបានប្រព្រឹត្តិទៅក្នុងបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង៕

Facebook Comments
Loading...