សមាជិកសភាម្នាក់ហាមស្ត្រីរុស្សីកុំឲ្យរួមភេទជាមួយបុរសបរទេសក្នុងអំឡុងWorld Cup2018

0
1151

តាមទីសារព៍ត៌មានRT បានផ្សាយឲ្យដឹងថា សមជិកសភារុស្សីម្នាក់ បានធ្វើឲ្យគេជេរប្រទេចផ្តាសារ ពេញបណ្តាញសង្គមដោយសារតែអ្នកស្រីបានស្នើសុំឲ្យនារីជាជនជាតិរុស្សីទាំងអស់កុំរួមភេទជាមួយ បុរសជាជនបរទេសណាម្នាក់ឡើយ នៅក្នុងអំឡុងពេលដែលប្រទេសរុស្សីកំពុងទទួលស្វាគមន៍ភ្ញៀវមកពី គ្រប់ជ្រុងនៃពិភពលោកក្នុងព្រឹ ត្តិការណ៍World Cup នេះ។

អ្នកស្រីTamara Pletnyovaសមាជិកសភាមកពីគណបក្សកុម្មុយនីស្បាននិយាយប្រាប់វិទ្យុMoscow Radio Stationថា ៖ខ្ញុំមិនមែនជាអ្នកជាតិនិយមស្អីទេ។ប៉ុន្តែខ្ញុំជឿជាក់ថា ស្ត្រីរុស្សីទាំងអស់គួរតែជៀ សវាងការរួមភេទជាមួយជនបរទេសដែលមកកាន់ទីនេះ ដើម្បីកុំឲ្យកូនរបស់យើងមានការឈឺចាប់។

អ្នកស្រីនិយាយបែបនេះគឺចង់រំលឹកទៅដល់ឆ្នាំ១៩៨០ដែលពេលនោះរុស្សីបានទទួលធ្វើជាម្ចាស់ផ្ទះ នៃកីឡាអូឡាំពិករដូវក្តៅ ក្រោយពីព្រឹត្តិការណ៍បញ្ចប់ទៅ ក៏បានផ្តល់កំណើតដល់ទារកជាច្រើនដែល បានកើតមកមានសញ្ជាតិចម្រុះជាតិសាសន៍ហើយមិនដឹងថា តើម្នាក់ណាជាឪរបស់ពួកវា។ទារកទាំង នោះពិតជាត្រូវបានបោះបង់ចោលដោយឪពុករបស់វាដែលជាជនបរទេស។គាត់មិនចង់ឲ្យរឿងបែប នេះកើតមានជាថ្មីទៀតចំពោះស្ត្រីរុស្សីជំនាន់នេះទេ៕

Facebook Comments
Loading...