ការប្រកួតកីឡាអាស៊ាស៊ីនៅ ប្រទេសឥណ្ឌូណេស៊ី កម្ពុជាមានក្តីសង្ឃឹមលើ៤​ប្រភេទ

0
1091

ភ្នំពេញ៖ លោកវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងត្រៀមបញ្ជូនកីឡាចំនួន១២ប្រភេទទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ាស៊ីនៅ ប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តិនៅ ខែសីហា ខាងមុខនេះ ក្នុងចំណោម១២ប្រភេទកម្ពុជាមានក្តីសង្ឃឹមលើ៤​ប្រភេទគឺ តេក្វាន់ដូ ជីជិតស៊ូ ម៉ូតូទឹក និងsofttennisដែលអាចឈានទៅដល់ការដណ្តើមមេដាយជូនជាតិបាន។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុនក៏បានមានប្រសាសន៍ថា មុខនឹងបញ្ជូលក្រុមកីឡាករ -កីឡាការិនីចូលរួម ព្រឹត្តិការណ៍អន្តរជាតិនានា ត្រូវធ្វើការប្រកួតជាផ្លូវការដោយមានការត្រួតពីនិត្យពីមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងអគ្គនាយកកីឡាចូលរួមត្រួតពិនិត្យការប្រកួតនោះដើម្បីជ្រើសរើសក្រុមកីឡាករកីឡាការិនីមានស្នាដៃប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ៕

Facebook Comments
Loading...