អ្នកវិភាគបន្ទោសដូណាល់ត្រាំចំពោះការបញ្ឈប់ការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង

0
1160

តាមកាសែតThe Korea Timesបានផ្សាយឲ្យដឹងថា ក្រុមអ្នកវិភាគជុំវិញពិភពលោកបានរិះគន់លោ កដូណាល់ត្រាំយ៉ាងចាស់ដៃនៅពេលដែលលោក សម្រេចចិត្តបញ្ឈប់ការធ្វើសមយុទ្ធរួមគ្នាជាមួយកូ រ៉េខាងត្បូង ដែលការសម្រេចនេះបានធ្វើឡើងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារក្រោយពេល បញ្ចប់ជំនួបកំពូលជាមួយលោកគីម ជុងអ៊ុន។

ពួកគេជឿថាលោកត្រាំ បានធ្វើសម្បទានធំពេកទៅឲ្យលោកគីម នៅពេលដែលលោកគីមមិនបានផ្ត ល់ការសន្យាជាដុំកំភួនណាមួយជុំវិញការរំសាយចោលអាវុធនុក្លេអ៊ែរវិញនោះ។

លោកTroy Stangaroneអ្នកវិភាគអំពីបញ្ហានៅឧបទ្វីបកូរ៉េ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោ នបាននិយាយថា៖កិច្ចព្រមព្រៀងរបស់ត្រាំក្នុងការបញ្ចប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងគឺជាសម្បទានសំខាន់ខ្លាំងណាស់ដែលសហរដ្ឋអាមេរិចបានផ្តល់ទៅឲ្យកូរ៉េខាងជើង។ប៉ុន្តែយើងនឹងរង់ចាំមើលថាតើនឹងបានអ្វីមកវិញពីខាងភាគីកូរ៉េខាងជើង។ អ្នកវិភាគជាច្រើនទៀតក៏មានអារម្មណ៍ទុទិដ្ឋិនិយមចំពោះបញ្ហានេះដែរ៕

Facebook Comments
Loading...