កោតតែទៅរួច…គូស្នេហ៍ភេទដូចគ្នាត្រូវម៉ែឪចាប់បំបែកសែងអូសដូចសត្វជ្រូក

0
1321

គូស្នេហ៍ភេទដូចគ្នាដែលស្រលាញ់គ្នាយ៉ាងស្មគ្រ័ស្មោះអស់រយៈពេលដល់ទៅ៧ឆ្នាំហើយនោះ ត្រូវ បានក្រុមគ្រួសារខាងស្រីចាប់បំបែកបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ហេតុការណ៍កើតឡើងកាល ពីថ្ងៃ១៣ខែមិថុនា នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌ័ពោធិសែនជយ័ រាជធានីភ្នំពេញ។

ស្រីដែលដើរតួជាមនុស្សប្រុសឈ្មោះវ៉ាត់ សុខនអាយុ៣៥ឆ្នាំមុខរបរជាកម្មកររោងចក្រ ឯតួឯកស្រី ដែលជាស្រីពិតប្រាកដមានឈ្មោះឈាង វីអាយុ២៤ឆ្នាំជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិ ស្តុក ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នាងឈាង វីបានទ្រហោទួញយំយ៉ាងខ្លាំងធ្វើឲ្យមានការភ្ញាក់ផ្អើលមនុស្សម្នាទៅចោមរោមមើលដោ យក្តីហួសចិត្ត។គេឃើញក្រុមគ្រួសារខាងស្រីបានមកចាប់នាងសែងយកចេញទៅដូចគេសែងជ្រូក។ឯប៉ូលីសបានត្រឹមតែឈរមើល ព្រោះថារឿងហេតុនេះកើតនៅក្នុងរង្វង់គ្រួសារមួយ គឺគេមកនាំកូនគេ ទៅផ្ទះវិញតែប៉ុណ្ណោះមិនមែនជាបទល្មើសអ្វីឡើយ។

នៅពេលប្រតាយប្រតប់គ្នារួចហើយនាង ឈាង វីបាននិយាយថា នាងស្រឡាញ់ស្វាមីរូបនេះខ្លាំងណា ស់ព្រោះគាត់ចេះថ្នមថ្នាក់រូបនាង ផ្តល់សុភមង្គលឲ្យនាងលើសពីបុរសពិតទៅទៀត។ទោះជាយ៉ាង ណាពេលនេះក្រុមគ្រួសារបានពង្រាត់ប្តីប្រពន្ធ របស់នាងហើយ។ឯស្ត្រីដែលដើរតួជាស្វាមីរបស់នាងវិ ញនិយាយអ្វីក៏អត់ចេញដែរ បានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកតែប៉ុណ្ណោះ។

យើងរង់ចាំមើលថា តើគូស្នេហ៍បញ្ច្រាសទឹសនេះអាចវិលមកជួបគ្នាវិញឬអត់??

Facebook Comments
Loading...