ឃាត់រថយន្តដឹកកុងផ្លាកកេរបស់លោកឧកញ៉ា សឹង្ហ សំអុលបានតែប៉ុន្មានម៉ោងសោះ បើកដៃឲ្យរថយន្តនេះបើកកចេញទៅបាត់

0
1034

ខេត្តមណ្ឌលគិរី៖ មេការរបស់លោកឧកញ៉ា សឹង្ហ សំអុល ឈ្មោះ ថុន មិនដឹងមានអំណាចធំប៉ុណ្ណាទេ បានជានិយាយថាពិបាកតែខេត្តមណ្ឌលគិរីទេ ដែលមន្រ្តីជំនាញ និងសមត្ថកិច្ចខេត្តមណ្ឌលគិរី ធ្វើការឃាត់សួរនាំរថយន្តវ៉េអងរបស់លោកឧកញ៉ា សឹង្ហ សំអុល ចាប់តាំងពីស្រុកកោះញែក មកដល់ស្រុកកែវសីមា ខុសពីខេត្តផ្សេងៗមិនដែលអើពើរវីរវល់ធ្វើការឃាត់រថយន្តសួរនាំអ្វីឡើយ។

មេការរបស់លោកឧកញ៉ា សឹង្ហ សំអុល និយាយភាសារយ៉ាងនេះដោយសារនៅវេលាយប់ម៉ោង១២នឹង២០នាទីឈានចូលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨រថយន្តវ៉េអងដឹកកុងផ្លាកកេរបស់លោកឧកញ៉ា សិង្ហ សំអុល ត្រូវបានសមត្ថកិច្ចចំរុះស្រុកកែវសីមាធ្វើការឃាត់រថយន្ត ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដើម្បីឲ្យជំនាញធ្វើការត្រួតពិនិត្យនៅរាល់ឯកសារ និងត្រួតពិនិត្យនៅក្នុងរថយន្តវ៉េអងដឹកកុងផ្លាកកេ ជាដើម ។

តែទោះជាយ៉ាងណាមេការរបស់លោកឧកញ៉ា សឹង សំអុល ឈ្មោះ ថុន មិនព្រមអោយសមត្ថកិច្ចចម្រុះ និងមន្រ្តីជំនាញធ្វើការឆែកឆេរថយន្តដឹកកុងផ្លាកេនេះឡើយ មិនតែប៉ុណ្ណោះ គេបានឃើញមេការឈ្មោះ ថុន ទៅជួបនិយាយជាមួយលោកនាយរងផ្នែករដ្ឋបាលព្រៃឈើកែវសីមា ចាប់ពីរយះពេល១៥នាទីទៅ២០នាទី ទើបមេការរូបនេះបានបើករថយន្តម៉ាកNisanavera ចង្កូតស្តាំ ពាក់ស្លាកលេខៈខម6688ចេញទៅបាត់ជិត២ម៉ោង ស្រាបតែដល់វេលាម៉ោង០៤នឹង៣០នាទីជិតភ្លឺថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨ ស្រាប់តែរថយន្តវ៉េអងខាងលើបានបើកចេញទៅយ៉ាងលឿនចេញទៅបាត់ ចំណែកលោកនាយរងផ្នែករដ្ឋបាលព្រៃឈើដេកនៅក្នុងរថយន្តរបស់ខ្លួនធ្វើមិនដឹង។

តាមសម្តីព្រូឡានរបស់ឧកញ្ញា សឹង្ហ សំអុល បានប្រាប់អោយដឹងថា លោក ថុន បានរត់ការឬប្រាប់ថ្នាក់លើអស់ហើយទើបពួកគេហ៊ានធ្វើការចរាចរណ៍ដឹកជញ្ជូនកុងផ្លាកកេចេញពីក្នុងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា សឹង្ហ សំអុល។

បើតាមការលួចខ្សឹបពីសមត្ថកិច្ច បានឲ្យដឹងថាទើបតែរថយន្តមួយនឹងទេដែលបានធ្វើការឃាត់បានស្រួល រថយន្តដឹកកុងផ្លាកេលើកមុនៗមន្រ្តីជំនាញ និងសមត្ថកិច្ចដេញឃាត់ ដើម្បីធ្វើការត្រួតពិនិត្យគឺរថយន្តមិនព្រមឈប់ឡើយ ដោយសារមានបទបញ្ជាពីមេការឈ្មោះថុន មិនអោយឈប់ដាច់ខាត់ទោះបីមន្រ្តីជំនាញ និងសមត្ថកិច្ចខាងណាក៏ដោយ។

ជុំវីញទៅនឹងការឃាត់រថយន្តវ៉េអងរបស់លោកឧកញ៉ា សឹង្ហ សំអុល ហើយត្រូវបានរួចទៅវីញបាត់មហាជនដែលបានឃើញហេតុការណ៍នេះបានដាក់ការសង្ស័យថា មានការត្រូវរូវគ្នាហើយ ទើបអោយរថយន្តនេះបើកចេញទៅបាត់ ទាំងមិនមានឯកសារបញ្ជាក់ចេញពីជំនាយរដ្ឋបាលព្រៃឈើរាល់ការនាំចេញកុងផ្លាកកេ ព្រមទាំងមិនឲ្យសមត្ថកិច្ច និងមន្រ្តីជំនាញធ្វើការឆែកឆេ ចំនុចនេះ ដែលមហាជនមានការងើងឆ្ងនថា ប្រហែលជារថយន្តដឹកកុងផ្លាកកេនេះ មានបង្កប់អ្វីដូចជាឈើប្រណិតនៅក្នុងរថយន្តជាក់ជាមិនខាន៕ ដោយ៖មនោរម្យ

Facebook Comments
Loading...