ស្ពានឈើចាស់ទ្រុតទ្រោមជាង៤០ឆ្នាំត្រូវបានប្រជាពលរដ្ឋរៃលុយគ្នាធ្វើឡើងវិញសម្រាប់ឆ្លងនៅរដូវទឹកទន្លេឡើងខាងមុខ

0
1223

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណជា១១ភូមិក្នុងតំបន់ដីកោះនេះដែលឆ្លងកាត់ស្ពានឈើ១កន្លែងនៅក្នុងឃុំអំពិលទឹកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងមានការបាក់ទ្រុតទ្រោមនិងបានបាក់មិនអាចធ្វើដំណើរឆ្លងកាត់ទៅមកលែងកើតហើយមកដល់ពេលនេះនៅមិនទាន់មានមន្ត្រីជំនាញពាក់ពន្ធ័ខាងណាមួយអើពើជួយធ្វើការក៍សាងសង់និងជួសជុលនោះឡើយក្រៅពីបងប្អូនប្រជាពលរដ្ឋធ្វើការរៃអង្គាសគ្នាធ្វើការជួសជុលប្រើប្រាសជាបណ្តោះអាសន្ន៍ខណះដែលទឹកទន្លេនិងឡើងលិចផ្លូវវែងនៅពេលខាងមុខនេះហើយ ។

ដោយមិនអាចទ្រាំនិងការលំបាកឆ្លងទៅឆ្លងមកខណះដែលទឹកទន្លេឡើងលិចផ្លូវវៀងទើបបងប្អូនប្រជាពលរដ្ឋអាជ្ញាធមូលដ្ឋានក្នុងតំបន់ខាងលើបានធ្វើការរៃអង្កាស់គ្នាធ្វើការជួសជុលស្ពាននេះដោយខ្លួនឯងឡើងវិញជាបណ្តោះអាសន្ន៍សម្រាប់អ្នកថ្មើជើងម៉ូតូកង់តែប៉ុណ្ណោះ  ។

ប្រជាពលរដ្ឋម្នាក់ដែលកំពង់ធ្វើការជួសជុលស្ពាននិងមានទីលំនៅខាងលើនេះឈ្មោះ ញឹមសុភាព បានអោយដឹងថាស្ពានឈើឆ្លងកាត់ព្រែកតាកំនេះមានប្រវែងប្រមាណជា៣០ម៉ែត្រដែលស្ថិតនៅក្នុងភូមិខ្លាក្រហឹមត្រោយខាងលិចឃុំអំពិលទឹកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងហើយស្ពានឈើនេះមានអាយុកាល៤០ឆ្នាំមកហើយតែវាមានភាពចាស់ទ្រុតទ្រោមនិងបានបាក់បែកឆ្លងកាត់ទៅមកលែងរួចទើបបានអាជ្ញាធមូលដ្ឋានភូមិឃុំធ្វើផ្លូវវៀងបណ្តោះអាសន្ន៍  ។

ប្រជាពលរដ្ឋខាងលើបានអោយដឹងបន្ថែមទៀតថាពាក់ពន្ធ័រឿងស្ពាននេះពួគគាត់ដែលជាប្រជាពលរដ្ឋបានធ្វើការលិខិតស្នាមសំណូមពជាច្រើនលើកច្រើនសារមកហើយដល់ក្រុមការងារនៅក្នុងវេទិការសារធារណះថ្នាក់ជាតិ ថ្នាក់ខេត្តតែមកដល់ពេលនេះនៅតែមិនឃើញមានមន្ត្រីជំនាញខាងណាមួយចុះជួយពួគគាត់នោះឡើយក្នុងនោះដែលដែលស្ពានបាឡេត្រូវបានខាងមន្ទីសាធារណះការខេត្តដឹកយកមកគចោលរយះពេលប្រមាណជា២ឆ្នាំមកហើយនៅតែមិនឃើញលិចចេញនៅការសាងសង់នោះឡើយ  ។  ដោយមិនអាចទ្រាំនិងការលំបាក់ក្នុងការធ្វើដំណើរទៅមកមិនបាននៅពេលដែលរដូវវស្សាទឹកទន្លេជិតលិចទៀតផងនោះហេតុនេះហើយទាំងអាជ្ញាធមូលដ្ឋានភូមិឃុំនិងបងប្អូនប្រជាពលរដ្ឋត្រូវតែបង្ខំចិត្តធ្វើការសាងសង់ស្ពាននេះអោយបានឆ្លងកាត់បណ្តោះអាសន្ន៍ព្រោះវាជាតម្រូវការសម្រាប់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ទៅមកនិងអ្នកមកពីចម្ងាយជុំវិញដីកោះមួយនេះពិសេសប្អូនៗសិស្សានុសិស្ស  ។

ក្នុងនោះក៍មានស្ពានឈើមួយកន្លែងទៀត ដែលរងការបាក់មិនអាចធ្វើការឆ្លងកាត់ទៅមកបានស្ថិតនៅក្នុងភូមិស្ទឹងស្ងួតឃុំអំពិលទឹកស្រុកកំពង់ត្រឡាចមកដល់ពេលនេះស្ងាត់អោយឈឹងមិនទាន់ឃើញមានខាងណាមួយធ្វើការសាសង់ដូចគ្នានៅឡើយបច្ចុប្បន៍បានឆ្លងទៅមកបានដោយមានការឧបត្ថមពីអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រុកកំពង់ត្រឡាចឯកឧត្តមឧុញ្ញ៉ា កុយសុវណ្ណ ឧបត្ថថវិការផ្ទាល់ខ្លួន៣០០០ដុល្លាចាក់ជាទ្វាទឹកនិងចាក់ដីជួយសម្រួលក្នុងការធ្វើដំណើរទៅមកបានត្រឹមតែថ្មើជើង ម៉ូតូ កង់ប៉ុណ្ណោះតែដល់រដូវទឹកលិចគឺពិបាក់ក្នុងការឆ្លងកាត់ហើយដោយត្រូវឆ្លងទូក ។

ពាក់ពន្ធ័ករណីខាងលើនេះបងប្អូនដែលរស់នៅលើដីកោះមួយនេះបានធ្វើការសំណូមពរដល់មន្ទីស្ថាបន័ពាក់ពន្ធ័ ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត អភិបាលខេត្តមេតា្តជួយស្ពានផ្លូវនោះលើដីកោះមួយនេះផងព្រោះមានការលំបាក់ក្នុងការឆ្លងកាត់ទៅមកណាស់ពិសេសបអូនៗសិស្សានុសិស្សឆ្លងកាត់ទៅមកផង ៕ ជាវុត្ថា កំពង់ឆ្នាំង 

Facebook Comments
Loading...