ធ្លាប់ជាប់គុកម្នាក់២ដងហេីយ អត់រាង ឥលូវលួចម៉ូតូ សមត្ថកិច្ចចាប់ជាប់ញាត់គុកម្តងទៀត ឡេីងម្នាក់៣ដង

0
1184

ត្បូងឃ្មុំ ៖ កម្លាំងនគរបាលស្រុកក្រូចឆ្មារ បានក្របួចចោរ ២​នាក់​បងប្អូន​បង្កើត​ធ្លាប់​ធ្វើ​សកម្មភាព​នៅ​ដី​ថៃ និង​ក្រុង​ព្រះសីហ​នុ បាន​ចូល​មក​លួច​យក​ម៉ូតូ​ម៉ាក C125 មួយ​គ្រឿង​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥​មាន​លេខ​តួ​៩២៩២០៩៩ របស់​អ្នកនេសាទ​ត្រង់​ចំណុច​នៅ​មាត់​ព្រែក​ឆុង ក្រោយ​ភូមិ​ទី​៥ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ នៅ​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ មិថុនា ហើយ​ត្រូវ​បាន​កម្លាំង​សម​ត្ថ​កិច្ច​ចាប់ខ្លួន​បាន និង​ដកហូត​ម៉ូតូ​មក​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ ។

លោក​វរៈ​សេនី​យ៏​ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បងប្អូន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​របស់​ប្រជា​នេសាទ​ដែល​ចាក់សោរ​ទុក​នៅ​មាត់បឹង​ឆុង ហើយ​បាន​បណ្តើរ​មក​ទុក​លាក់​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ លុះ​ពេល​ដែល​ភ្លឺ​ឡើង​ច្បាស់​បាន​ដើរ​ចូល​មក​ភូមិ​ក្នុង​នោះ​មាន​ម្នាក់​ដើរទៅ​ទិញ​អាវ និង​ម្នាក់​ទៀត​ទិញ​ស្បែកជើង លុះ​ពេលដែល​កំពុង​តែ​ដើរ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​សង្ស័យ​ក៏​រាយ​ការ​ណ៏​ទៅ​កាន់​សមត្ថកិច្ច ។

អធិការនគរបាលស្រុកក្រូចឆ្មារប្រាប់បនប់​បន្ត​ថា បន្ទាប់​មក​ពេល​ដែល​កម្លាំង​ប៉ុស្តិ៍​មក​ដល់​បាន​សួរនាំ​ក៏​ជនទាំង​២​នាក់​បាន​ឆ្លើយ​ថា «​មក​ពី​បេះ​ឈូក​តែ​មិនឃើញ​មាន​ផ្លែ​ឈូក ថែម​ទាំង​ប្រ​ឡ​យ​ថា ឈូក​ស្អុយ​បោះចោល​អស់ហើយ​» នា​ព្រឹក​ថ្ងៃ​ទី​០៨ មិថុនា សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ក៏​ដឹង​ថា នៅ​ព្រែក​ឆុង​មាន​មាន​បាត់​ម៉ូតូ​០១​គ្រឿង ។

លុះពេលសួរនាំបន្ថែមត្រូវបានជនទាំងជន​ទាំង​២​នាក់​មាន​ទី​១-​ឈ្មោះ ចិន ណា​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ពាម​ក្នុង ឃុំ​ពាំង​ជី​លាំង ស្រុក​ត្បូងឃ្មុំ និង​ឈ្មោះ ចិន ប្រុស អាយុ​៣៥​ឆ្នាំ នៅ​បឹង​កំបោរ ខ​ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ឆ្លើយ​សារភាព​ពួក​គេ​ពិតជា​បាន​លួច​ម៉ូតូ​០១​គ្រឿង​របស់​អ្នកនេសាទ​ឈ្មោះ ផុ​ន សុភាព ភេទ​ស្រី អាយុ​៤៥​ឆ្នាំ និង​ប្តី​ឈ្មោះ យ៉​ន ភា អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ដោយ​ពិតប្រាកដ​មែន ក្រោយ​ពី​លួច​ក៏​បាន​យក​ទៅ​លាក់​ក្នុង​ព្រៃ ។ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​០៨ មិថុនា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​ទាំង​ពីរ​នាក​បងប្អូន​តែ​ម្តង ។

លោកអធិការនគរបាលស្រុកក្រូចឆ្មារបញ្ជាបញ្ជាក់​ថា ក្រោយ​ពី​បាន​សារភាព​នោះ​សមត្ថកិច្ច​បាន​ទៅ​យកម៉ូតូ​មក​ធ្វើ​កំណត់ហេតុ​ទទួលស្គាល់​ដោយ​ទទួល​បាន​បញ្ជារពី​លោកស្នងការ​នគរបាល​ខេត្ត​ក៏​ដូច​ជាលោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក៏​បាន​ប្រគល់​ម៉ូតូ​ជូន​ម្ចាស់​វិញ​យក​ទៅ​ប្រើប្រាស់ ចំណែក​ជនសង្ស័យ​ជា​ក្រុម​ចោរ​ល្បី​នេះ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់ ៕

Facebook Comments
Loading...