គីម ជុងអ៊ុន ក្លែងក្លាយ​ត្រូវបានឃាត់ខ្លួននៅ​សិង្ហបុរី

0
1088

គីម ជុងអ៊ុន ក្លែងក្លាយត្រូវបាន​អាជ្ញាធរ​សិង្ហបុរី​ចាប់ខ្លួនកាល​ពី​ថ្ងៃសុក្រ និងសាកសួរ​ពីគោលបំណង​ពិតប្រាកដ ដែលលោក​តែងខ្លួនជាមេដឹកនាំ​កូរ៉េខាងជើង​ រួចធ្វើដំណើរមក​កាន់សិង្ហបុរី មុននឹង អនុញ្ញាតឱ្យ​លោកចូល​ក្នុង​ប្រទេស។

គីម ជុងអ៊ុន ក្លែងក្លាយមានរហស្សនាមថា ហាវ៉ាដ អ៊ីច (Howard X) ខាងលើនេះ បានបដិសេធមិន​ប្រាប់ឈ្មោះពិត​នោះបាន​ប្រាប់ R​euters ទៀតថា លោកត្រូវបាន​ចាប់ខ្លួនរយៈពេល ០២ម៉ោង និង​សាកសួរអស់ ៣០នាទី នៅពេលដែល​លោកធ្វើដំណើរ​មកដល់ អាកាស​យានដ្ឋានអន្តរជាតិ ឆាងគី (Changi) ប្រទេសសិង្ហបុរី កាលពីព្រលឹមថ្ងៃសុក្រ។

ការចាប់ខ្លួននេះកើតឡើងតែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ មុននឹង​សិង្ហបុរី​ត្រូវទទួលរៀបចំ​ជំនួបកំពូលរវាងលោក ដូណាល់​ ត្រាំ និងលោក គីម ជុងអ៊ុន​ នៅថ្ងៃទី១២ ខែមិថុនា​សប្ដាហ៍ក្រោយ​នេះ។

Facebook Comments
Loading...