មន្ទីរបរិស្ថានរាជធានីភ្នំពេញបានចុះអប់រំ និងផ្សព្វផ្សាយការងារគ្រប់គ្រងបរិស្ថាន

0
2780

ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរបរិស្ថានរាជធានីភ្នំពេញបានចុះអប់រំ និងផ្សព្វផ្សាយការងារគ្រប់គ្រងបរិស្ថាន នៅតាមរោងចក្រ សហគ្រាស ទីផ្សារ ទីតាំងអាជីវកម្មនានា ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា។

មន្រ្តីជំនាញបានសហការជាមួយបណ្តាសហគ្រាស រោងចក្រ និងទីតាំងអជីវកម្មទាំងនោះ ចងបដាពាក្យស្លោកបរិស្ថាន និងធ្វើការសំអាតអនាម័យបរិស្ថានតាមទីតាំងរបស់ខ្លួនរៀងៗខ្លួន។

ដោយឡែកក្រៅពីយុទ្ឋនារួមគ្នាធ្វើអនាម័យបរិសថាន នៅតាមបណ្តាខណ្ឌខ្លះអាជ្ញាធរបានធ្វើយុទ្ធការចែកធុងសំរាមតាមសាលារៀនចំនួន100ធុងសំរាមផងដែរ។

Facebook Comments
Loading...