តាមDaily Mailបានផ្សាយឲ្យដឹងថា ព្រានព្រៃជនជាតិអាព្រិចអាត្បូងម្នាក់ឈ្មោះ Claude kleynhans អាយុ៥៤ឆ្នាំដែលបានបាញ់សម្លាប់សត្វក្របីព្ឬៃមួយក្បាលនោះ បានស្លាប់វិញ ភ្លាមយ៉ាងទាន់ហន់ ដោយសារស្នាដៃក្របីព្រៃមួយក្បាលផ្សេងទៀតសម្លាប់វិញជាការសង សឹក។ ព្រានព្រៃអភព្វ័នេះបានស្លាប់នៅពេលដែលគាត់កំពុងអូសសាកសពក្របីមួយក្បាល ដែលគាត់បាញ់ស្លាប់សំដៅលើកដាក់រថយន្តហើយក្របីព្រៃដែលជាសមាជិកហ្វូងរបស់វា បានសំដៅស្ទុះមកផ្តាចជីវិតគាត់តែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តLipopo ភាគឥសាន្តនេះប្រទេសអាព្រិចខាង ត្បូង។សត្វក្របីដែលហូរទឹកភ្នែកបានបោលបុកសម្លាប់បុរសកូន៣ម្នាក់នេះឲ្យស្លាបនៅកន្លែ ងកើតហេតុតែម្តង។លោកClaudeគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនHunting Safari Company នៅក្នុងព្រៃនេះតំបន់Tzanen ។
តាមប្រភពព័ត៌មានពីបណ្តាញព័ត៌មានអាព្រិចខាងត្បូងបានឲ្យ ដឹងថា ព្រានព្រៃណាចង់ចូលទៅដើរបរបាញ់កំសាន្តនៅក្នុងសួនសត្វនោះត្រូវបង់ឲ្យក្រុមហ៊ុ នគាត់២៨៥០ដុល្លារបើសិនគេបាញ់បានសត្វស៊ីរ៉ាហ្វ និង១៥០០ដុល្លារប្រសិនបើគេបាញ់ បានសត្វសេះបង្កង់។ សត្វក្របីព្រៃក៏ស្ថិតនៅក្នុងបញ្ជីសម្រាប់ព្រានព្រៃសម្បូរណ៍លុយ បាញ់សម្លាប់ជាការកំសាន្តហើយបង់លុយទៅឲ្យម្ចាស់ក្រុមហ៊ុននេះផងដែរ៕