ក្រោយបញ្ចប់ការឆ្លងឆ្លើយគ្នា ក្នុងសន្និសីទសារព័ត៌មាន ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យហើយ។
ក្នុងសន្និសីទសារព័ត៌មាន នេះដែរ មានការនិមន្ដចូលរួមពីថ្នាក់ដឹកនាំសង្ឃ មន្ដ្រីធម្មការ មន្ដ្រីសាលាខេត្ត ព្រះចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា ដែលជាអ្នកពាក់ព័ន្ធនឹងនារីឈ្មោះ កែ លីតា ព្រមទាំងពុទ្ធបរិស័ទ្ធ និងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។
ក្រោយការឆ្លើយឆ្លងគ្នាពីសំណាក់អ្នកពាក់ព័ន្ធនៅទីបំផុតទៅ ថ្នាក់ដឹកនាំសង្ឃ ក៏បានសម្រេចចាប់ផ្សឹកព្រះចៅអធិការដែលពាក់ព័ន្ធជាមួយស្រីញី នៅថ្ងៃនេះតែម្ដង ហើយនីតិវិធីបន្ដទៀត ឬការប្ដឹងផ្ដល់គ្នារវាងភាគីទាំង២ នឹងធ្វើឡើងនៅពេលក្រោយ។
Facebook Comments
Loading...