តុលាការសម្រេច​មិន​ដោះលែង​ លោក​ កឹម​ សុខា​ ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ​

0
1051

ភ្នំពេញ៖ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​មិន​ដោះលែង​​ជនត្រូវចោទ ​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ​ ។  សវនាការ​នេះ​ ​ធ្វើ​ជា​អសាធារណៈ​ ព្រោះ​ជា​រឿង​មុន​អង្គសេចក្តី​ ដោយ​ពុំ​អនុញ្ញាត​ឱ្យ​អ្នក​មិន​ពាក់ព័ន្ធ​ចូលរួម​សវនាការ​ឡើយ​ ហើយ​ក៏​គ្មាន​វត្តមាន​លោក​ កឹម​ សុខា​ ដែរ​។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ​។

 

Facebook Comments
Loading...