ព្រះសីហនុ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនបុរសជនជាតិចិន និងដកហូតរថយន្ត ស្លាកលេខ ខម ដែល នៅចំណុចហាង ខារ៉ាអូខេ សៀងហៃ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅយប់រំលងអាធ្រាតថ្ងៃទី ៤ ឆ្លងចូលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៨ ។
បុរសចិនរូបនោះ ឈ្មោះ ចាង ជិង សឹន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិនទើបមកពីម៉ាកាវ ហើយមានមិត្តភក្តិបើកឡានមកទទួល ដែលនៅក្នុងឡាននោះ មាន ឯកណ្ឋានកងយោធពលខេមរៈភូមិន្ទ មានស័ក្តិឧត្ដមសេនីយ៍ព្យួរក្នុងឡាន ខ្លួនក៏យកពាក់ថតលេង មិននឹកស្មានថាគេបង្ហោះពេញ Facebook ដូច្នេះទេ ។
ពេលនេះបុរសជនជាតិមកពីម៉ាកាវរូបនេះកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត ។ ដោយឡែករថយន្ត និង ម្ចាស់រថយន្តដែលជាមន្ត្រីយោធានោះ កំពុងត្រូវបានថ្នាក់ដឹកនាំក្នុងស្ថាប័នកងទ័ពមានវិធានការណ៍ហើយ ។