យុគ យក្សផ្លែ ឈ្នះ កីឡាករថៃ Phat Seila ដោយសារសំណាង

0
1041

ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរជ្ជកាលទី៦ទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមហើយនារសៀលថ្ងៃទី២មិថុនា ។ អ្នកប្រដាល់កម្ពុជា២រូបដែលមានឈ្មោះក្នុងបញ្ជីប្រកួតមុនគេនោះបានទទួលជ័យជំនះដូចគ្នា ។

យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះផាត សិលា(Phat Seila) ។ ស្ថានភាពនៃការប្រកួត៤ ទឹកដំបូងយក្សផ្លែចាញ់ប្រៀបគូប្រកួតយ៉ាងខ្លាំង ។

យក្សផ្លែខិតខំបញ្ចេញឬក្សក្អេងក្អាងក្រោមសម្លេងហ៊ោររបស់អ្នកទស្សនា ។ តាមពិតយក្សផ្លែវ៉ៃចេញបានច្រើនមែនតែមិនសូវចំគោលដៅនោះទេ ឯ អ្នកទស្សនាចេះតែស្រែកហ៊ោរលើតទឹកចិត្តទៅព្រោះជាអ្នកប្រដាល់រួមជាតិឯងទៅហើយ ។

ស្ថានភាពនៃការប្រកួតយក្សផ្លែវេទនាមែនទែន ឯ កម្លាំងក៏ស្រុតអស់រលីងតែម្ដង តែនៅទឹកទី៥ក្នុងខណៈដែលផាត សិលាស្ទុះចូលវាយសម្រុកយក្សផ្លែរត់ហើយគ្រវាសដៃមកក្រោយយកប្រាស់អាយ៉ូសសោះក៏ចំកណ្ដាលមុខ ផាត សិលាធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះទ្រេតទ្រោតហើយដួលត្រូវអាជ្ញាកណ្ដាលរាប់ ៨ ។

មួយដៃដែលរត់យកប្រាស់អាយ៉ូសនេះបានធ្វើឲ្យយុគ យក្សផ្លែជួបសំណាងល្អហើយបានទទួលជ័យជំនះនៅក្នុងការប្រកួតលើកដំបូងរបស់ខ្លួន ។

ឡុង ជិនក្លិបខ្លារខិនមានរិទ្ធបានប្រើលណ្ដាប់ដៃយកឈ្នះអ្នកប្រដាល់ថៃឈ្មោះផាត ធូ(Phat Thou)មុនស្នូរជួងបញ្ចប់ទឹកទី១ ។

ស្ថានភាពនៃការប្រកួតរបស់អ្នកប្រដាល់ទាំង២រូបនេះក៏តឹងតែងគ្រាន់បើដែរតែឡុង ជិនដែលមានកណ្ដាប់ដៃធ្ងន់និងរហ័សនោះនៅចុងទឹកទី១ គេបញ្ចេញមួយដៃចំចុងដង្ហើមផាត ធូកណ្ដាលឲ្យអ្នកប្រដាល់ថៃរូបនេះដួលសន្លប់ក្រោកលែងរួចតែម្ដង ។

Facebook Comments
Loading...