ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលត្រួតពិនិត្យនិងផ្សព្វផ្សាយ ហើយអនុវត្ត តួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ ឧសភាទិសដៅបន្តខែមិថុនា ឆ្នាំ២០១៨…!

0
997

(កណ្ដាល): នៅរសៀលថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធី ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការ ថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ ត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ ឧសភាទិសដៅបន្តខែមិថុនា ឆ្នាំ២០១៨។

ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក កងវរអន្តរាគមន៍ និងនាយ នាយរងអាវុធហត្ថ ចំណុះអោយទីបញ្ជាការខេត្តជាច្រើនរូបទៀត។

ជាទីបញ្ចប់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលបានផ្ដាំផ្ញើរដល់កងកំលាំងទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចមិនខ្លាចនឿយហត់ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គមសណ្ដាប់ធ្នាប់សារធារណះដើម្បីបម្រើសេចក្ដីសុខជូនប្រជាពលរដ្ឋ៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...