សាំងនៅកម្ពុជាហក់ឡើងកប់ពពក តើគួរបន្ទោសអ្នកណា??

0
977

ចម្លើយចំពោះសំនួរនេះប្រហែលជាពិបាកឆ្លើយបន្តិចហើយព្រោះថា តម្លៃសាំងនៅលើពិភពលោកបានឡើងថ្លៃយ៉ាងគំហុកបែបនេះឯង។តម្លៃប្រេងនៅប្រទេសកម្ពុជាយើងលក់តាមតម្លៃទីផ្សារអន្តរជាតិ។បើប្រេងនៅខាងក្រៅឡើងថ្លៃ ប្រេងនៅខាងក្នុងក៏ឡើងថ្លៃតាមនោះ ដែរ។

មន្ត្រីក្រសួងពាណិជ្ជកម្ម និងស្ថាបន័ពាក់ពន្ធ័ក៏មិនទាន់បានបកស្រាយឲ្យមហាជនដឹងផងថា តើរដ្ឋយើងមានវិធានការអ្វីឬនៅចំពោះរឿងនេះ?តើអាចធ្វើការឧបត្ថមធនលើតម្លៃប្រេងដូចប្រទេសថៃបាន ឬទេ។ នៅប្រទេសថៃរដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចារ បានធ្វើការឧបត្ថមធុនលើតម្លៃប្រេងដោយ រដ្ឋាភិបាលជួយចេញខាត ។ តាមរយៈនេះតម្លៃប្រេងសាំងនៅក្នុងប្រទេសថៃគឺ៣០បាតក្នុងមួយលីត្រ (គិតជាលុយខ្មែរប្រហែល​៣៨០០រៀល)។ រដ្ឋាភិបាលថៃសន្យាឧបត្ថម្ភមូលនិធិប្រេងក្នុងឆ្នាំ២០១៨នេះ១០០០លានដុល្លារ។

ងាកទៅប្រទេសកូរ៉េខាងត្បូងវិញ បញ្ហាតម្លៃប្រេងក៏ធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលមិនតិចដែរ។ រដ្ឋាភិបាលកូរ៉េខាងត្បូង​អត់មានផែនកាណ៍ជួយឧបត្ថម្ភធនលើតម្លៃប្រេងដូចនៅប្រទេសថៃទេ។ តម្លៃប្រេងនៅ ប្រទេសកូរ៉េខាងត្បូងក្នុងមួយលីត្រថ្លៃ១៥៧២វ៉ុនស្មើនឹងលុយខ្មែរចំនួន៥៨០០រៀល។ យើងមើលទៅឃើញថាតម្លៃប្រេងនេះថ្លៃមែនប៉ុន្តែកម្រឹតរស់នៅរបស់ប្រជាជនកូរ៉េខាងត្បូងខ្ពស់ជាងយើងឆ្ងាយណាស់។ ប៉ុណ្ណឹងហើយគង់តែប្រជាជនកូរ៉េស្រែកគ្រប់គ្នាចុះទម្រាំប្រជាជនយើង? ដំណោះស្រាយប្រហែ លជានៅឆ្ងាយណាស់។ ក្តីរំពឹងមានតែមួយគត់គឺលើកដៃបន់ស្រន់សុំឲ្យតម្លៃប្រេងសកលលោកចុះថ្លៃ មកវិញតែប៉ុណ្ណោះទើបមានសង្ឃឹមខ្លះ ។ ប៉ុន្តែរឿងមួយដែលគ្រប់គ្នានៅតែមិនអស់ចិត្តនោះ គឺថាពេលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិឡើងថ្លៃភ្លាម ប្រេងនៅក្នុងស្រុកខ្មែរហក់ឡើងថ្លៃដូចរន្ទះផ្ទប់ ប៉ុន្តែ ពេលប្រេងលើទីផ្សារអន្តរជាតិចុះថ្លៃមកវិញ ប្រេងស្រុកខ្មែរចុះថ្លៃយឺតៗដូចស្ករកៅស៊ូទាញ៕
(មិត្តអ្នកអាន)

Facebook Comments
Loading...