ដេនីក្វាន់រួចបម្រាមហើយ តើនាងនៅតែបន្តសម្តែងទៀតឬទេ ?

0
1573

កាលពីថ្ងៃ២៥ខែឧសភា តារាសំដែង ដែលល្បីល្បាញបង្ហាញភាពស៊ិចស៊ី អស់ស្ទះគឺអ្នកនាងដេនីក្វា ន់ត្រូវបានក្រសួងវប្បធម៌ដកបម្រាមហើយបានន័យថា នាងអាចប្រកបរបររកស៊ីជាតារាសម្តែងឡើងវិ ញបានហើយ ដោយមិនមានឧបសគ្គណាមករារាំងការសម្តែងរបស់នាងទៀតដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះគឺនៅក្នុងលិខិតថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ អ្នកនាង ដេនីក្វាន់បែរជាបង្ហាញនូវភាពស្ទាក់ស្ទើរក្នុងការវិលមកកាន់ភាពជាតារាទៅវិញ។តើនាងធុញថប់នឹង ការសម្តែងហើយឬ? តើមកពីនាងទទួលរងនូវសំពាធណាមួយ ដែលតម្រូវឲ្យនាងត្រូវតែបញ្ឈប់បង្ហា ញភាពលេចលើ លេចក្រោមក្នុងការសម្តែងតទៅទៀតឬយ៉ាងណា? ចម្លើយដំបូងបំផុតនោះគឺ ដេនី ក្វាន់បាននិយាយយ៉ាងខ្លីថា បំណងរបស់នាងតាំងពីក្មេងគឺចង់សម្តែងជាតារា។ប៉ុន្តែក្រោយពេលដែ លក្រសួងវប្បធម៌ផ្អាកការសម្តែងរបស់នាង នាងក៏បានស្វែងរកឃើញចំណង់ចំណូលចិត្តថ្មីមួយទៀត នោះគឺការធ្វើសកម្មភាពសង្គមដែលនាងមានការពេញចិត្តខ្លាំងណាស់។

នេះក៏ម្យ៉ាងដែរព្រោះថាវាអាចគេចផុតពីភាពរិះគន់នានា ។នាងហាក់ដូចជាមានការស្ងប់ចិត្តចំពោះ ការងារថ្មីនេះ។មួយវិញទៀត នាងក៏កំពុងតែមមាញឹកក្នុងមុខរបរជំនួញរបស់នាងដែលកំពុងតែកាក់ កបខ្លាំងគ្រាន់បើ ហើយមានតែការពង្រីកបន្ថែមទៀត។

ប៉ុន្តែក៏មានអ្នកបង្អាប់លេងថា មិនមែនដេនី ក្វាន់មិនចង់សម្តែងតទៅទៀតនោះទេ ប៉ុន្តែនេះប្រហែល ជាការតថ្លៃគ្នាមួយ ជាមួយសាធារណៈមតិ ពិសេសអ្នកដែលធ្លាប់រិះគន់នាងពីរឿងសិចស៊ី។ បើមិនឲ្យ នាងលេងសិចស៊ីទេនាងនិងមិនសម្តែងតទៅទៀតទេ។នេះគ្រាន់តែជា ការសន្និដ្ឋានរបស់មនុស្សខ្លះតែប៉ុណ្ណោះ។

អ្វីៗគឺសម្រេចនៅលើដេនី ក្វាន់….យើងសង្ឃឹមថា នាងនឹងវិលមកកាន់ភាពជាសិល្បការិនីវិញ ជាមួយការសាទរពីអ្នកគាំទ្ររបស់នាង ហើយក៏សង្ឃឹមផងដែរថាដេនី ក្វាន់មិនឲ្យអ្នកគាំទ្រនាងខក ចិត្តម្តងទៀតឡើយ៕

Facebook Comments
Loading...