ភាពស្រៀវស្រើបនៃការឈានដល់ចំណុចកំពូល

0
6259

លោកអ្នកប្រាកដជាដឹងទាំងអសគ្នាហើយថា ខណៈពេលដែលបុរសបាញ់ចេញទឹកកាមឬ ក៏ស្រ្តីឈានដល់ចំណុចកំពូលនៃភាពស្រៀវស្រើបនោះគេហៅថាការឈានដល់ភាពសុខស្រួលនៃការរួមរក្ស័ពិតប្រាកដហើយ។ជាទូទៅចំពោះស្ត្រី នៅពេលរួមភេទគ្រាដំបូងបំផុត ភាគច្រើនគឺមិនបានដល់ចំណុចកំពូលនៃតម្រេកឡើយ តែបែរជាទទួលបាននូវការឈឺចាប់ ហើយដែលរឿងទាំងអស់នេះអ្នកណាៗក៏ដោយសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នា។

ប៉ុន្តែ ក្រោយពីការឆ្លងកាត់ការរួមរក្ស័ជាញឹកញាប់ទៅ នាងនឹងបានទទួលនូវសេចក្តីស្រៀវស្រើប ដល់កម្រឹតកំពូល ដែលនាមិនធ្លាប់ជួបប្រទះកាលពីគ្រាកន្លងមកជាពុំខាន។នេះហើយគឺជា ភាពស្រៀវស្រើបនៃការដល់ចំណុចកំពូលនៃតម្រេកដែលជាទីត្រេកត្រអាល និងជាទីប្រាថ្នា នៃមនុស្ស សត្វរាល់រូបលើភពផែនដីយើងនេះ។

ភាពស្រៀវស្រើបដ៏អស្ចារ្យនេះ ជាសមត្ថភា ពមួយប្រភេទដែលគ្នានអ្នកណាអាចបរិយាយឲ្យត្រូវសេចក្តីខ្លាំងណាស់ ​គឺបានត្រឹមតែនិយា យថា​ជាសេចក្តីសុខមួយដែលធ្វើឲ្យមនុស្សឆ្កួតវង្វេងវង្វាន់ រហូតហ៊ានដល់កាប់សម្លាប់គ្នា យ៉ាងព្រៃផ្សៃដោយគ្មានក្តីមេត្តា។ត្រូវចងចាំថា​សេចក្តីសុខ នៃភាពស្រៀវស្រើបមួយនេះមិន មែនជាកម្មសិទ្ធផ្តាច់មុខរបស់អ្នកណាម្នាក់ទេ ប៉ុន្តែគឺមនុស្ស សត្វគ្រប់ៗរូបអាចឈានទៅ ដល់ដូចៗគ្នា។

បុន្តែក៏មានរឿងគួរឲ្យស្តាយខ្លះដែរគឺមានស្ត្រីខ្លះ ពេលរៀបការហើយ រួមរក្ស័ ជាមួយស្វាមីរហូតពី៦ខែទៅសល់១ឆ្នាំ ទើបតែទទួលបានទទួលភាពស្រណុកសុខស្រួល ហើយក៏មានស្ត្រីខ្លះទៀតរៀបការរហូតដល់៧ឬ៨ឆ្នាំក៏មិនបានស្គាល់សូម្បីតែម្តង នូវភាព សុខស្រួល ជារឿងធម្មជាតិសុទ្ធសាធដែលមនុស្សលោកនិងសត្វសព្វគ្រប់ជំពូរាប់ទាំងសត្វ តិរិច្ឆានផងអាចទទួលបាននូវពរសព្វសាធុកានេះទាំងអស់គ្នា។វាពិតជាគួរឲ្យសោកស្តាយ ប្រសិនបើអ្នកជួបនឹងករណីអភព្វ័បែបនេះមែន….៕

Facebook Comments
Loading...